សៀមរាបៈ លោក ភោគ វីរៈ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ បានដឹកនាំដោយ មន្រ្តីក្រោមឳវាទ ចុះត្រួតពិនិត្យបទល្មើសព្រៃឈើ ដែលមានការលបលួច អា កាត់ រុករាន្ទព្រៃឈើដោយខុសច្បាប់ និងត្រូវបានឃាត់ កេឡេថងចំនួន៥គ្រឿង នៅទីតាំងខុសៗគ្នា យកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃខ្វាវ ស្ថិតភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។
តាមប្រភពព័ត៌មានបានឲ្យដឹង បទល្មើសព្រៃឈើដែលត្រូវបានដឹកជញ្ជូនតាមរយះកាឡេថងចូលមកទឹកដីខេត្តសៀមរាប ឆ្លងកាត់ឃុំខ្វាវ ចូលមកស្រុកជីក្រែង និងស្រុកសូទ្រនិគម ខេត្តសៀមរាប គឺទីតាំងកាប់ឈើទាំងនេះនៅចំនុច ភូមិផ្អោប ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ ។
លោក ភោគ វីរៈ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ បានឲ្យដឹងថា ចំណែកឈើដែលត្រូវបានឃាត់ទុក គឺជាឈើប្រភេទលេខ២ ចំនួន៥កាឡេថង បានចាប់នៅចំនុចភូមិសាស្រ្តឃុំខ្វាវ ចំនួនឈើ ប្រភេទក្តា ចំនួន សរុប៥ម៉ែត្រគូប យកមករក្សាទុកនៅថ្នាលបណ្តុះកូនឈើ សង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ដើម្បីរក្សាទុក សមត្ថកិច្ចរដ្ឋបាលព្រៃឈើ សហការជាមួយនឹង ប៉ូលិស ប៉េអ៊ឹម និងសហគមនព្រៃឈើ ឃាត់ស្ទាក់ចាប់កាឡេថងដឹកឈើលេខ២ ដោយពុំមានច្បាប់អនុញ្ញាតិ ត្រូវបានយកមករក្សាទុកនៅសង្កាត់ រដ្ឋបាលព្រៃឈើខ្វាវ និងបានកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
ដោយ ប៊ុន រដ្ឋា



































