អគ្គស្នងការនគបាលជាតិក្រើនរំលឹកទៅដល់នាយនិងពលនគបាលទាំងអស់ត្រូវខិតខំបង្កើនសមត្ថភាពជំនាញឲ្យបាន ១០០%ដើម្បីបំពេញភារៈកិច្ចរក្សាបាននូវសន្តិសុខសង្គមជូនប្រជាពលរដ្ឋ!

0

សួន លីណា:
សៀមរាប  ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគបាល ព្រំដែន តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគបាលជាតិ

 មានប្រសាសន៍ថា មន្ត្រីនគបាលជាតិទាំងអស់ និងត្រូវទទួលបានការហ្វឹកហ្វឺន នូវជំនាញថ្មីៗបន្ថែមទៀតដើម្បីបង្កើនវិជ្ជាជីវៈរបស់ខ្លួន រួមចំណែកអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការកសាងខ្សែរបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាងរក្សា ឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការល្អ ប្រសាសន៍លើកឡើងនេះ នៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺន មុខជំនាញច្បាប់ជាតិ អន្តរជាតិ និងយុទ្ធវិធីប្រតិបត្តិការណ៍ ជូនដល់នាយ និងពលនគបាលការពារព្រំដែនប្រចាំឆ្នាំ ២០១៧ នាព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ នៅទីបញ្ជាការនគបាលជាតិ ប្រចាំទិសភូមិភាគទី៤ ដោយមានសិក្ខា កាមចូលរួមចំនួន២៣០នាក់ ។ 

ឯកឧត្តមបន្តថា មន្ត្រីនគបាលគ្រប់ថ្នាក់ត្រូវខិតខំបង្កើនសមត្ថភាពជំនាញឲ្យបាន១% ដើម្បីបន្តអនុវត្តតួនាទីរបស់ខ្លួនពិតប្រាកដជាកងនគបាលជាតិ ក្នុងភារៈកិច្ចរក្សាសេចក្តីសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សង្គមជូនប្រជាពលរដ្ឋ និងបន្តរួមសហការណ៍យ៉ាងជិតស្និតជាមួយ អាជ្ញាធរពាក់ព័ន្ធ ទប់ស្កាតរាល់សកម្មភាព បទល្មើស ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ដូចជាការលួចឆ្លងដែន ការជួញដូរ ប្រើប្រាសគ្រឿងញៀន ។
ឈ្លាតនៅក្នុងឱកាសនោះដែរ ឯកឧត្តមក៍បានក្រើនរំលឹក បន្ថែមទៅដល់នាយ និងពលនគបាលដែលជាសិក្ខាកាម ធ្វើយ៉ាងណាត្រូវខិតខំព្យាយាមសិក្សារៀនសូត្រ គោរពវិន័យ ត្រងត្រាប់ស្តាប់គ្រូពន្យល់ និងកត់ត្រានូវចំណេះដឹង ដើម្បីទទួលបានបទបង្ហាញល្អៗ ដែលលោកគ្រូឧទេសនាម ពិសេសត្រូវចេះយោគយល់ អធ្យាស្រ័យគ្នា ក្នុង ពេលសិក្សា សក្តិសមជាកងកម្លាំងនគបាលជាតិ ។
គូសបញ្ជាក់ ដោយតាមរបាយការណ៍ហ្វឹកហ្វឺន ដែលអានដោយ ឧត្តមសេនីយ៍ទោ សុខ មិន មេបញ្ជាការរង នគបាល ជាតិប្រចាំទិសភូមិភាគទី៤ បានបញ្ជាក់ថា ការហ្វឹកហ្វឺនមានរយៈពេល៩៩ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៧ ខែមិនា ឆ្នាំ ២០១៧ រហូតដល់ថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០១៧ នៅទីបញ្ជាការនគបាលជាតិប្រចាំទិសភូមិភាគទី៤ មុខជំនាញ ច្បាប់ ជាតិ អន្តរជាតិ និងយុទ្ធវិធីប្រតិបត្តិការណ៍ ដោយមានសិក្ខាមសិក្សាចំនួន២៣០នាក់ ៕សួនលីណា