សមត្ថកិច្ចបរិស្ថាននៃដែនជម្រកសត្វព្រៃស្រែពកចាប់ឃាត់ខ្លួនជនជាតិវៀតណាម៤នាក់ ពីបទកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ

0

មណ្ឌលគិរី ៖ ជនជាតិវៀតណាមចំនួន៤នាក់ ត្រូវបានមន្រ្តីឧទ្យានុរក្សដែន ជម្រកសត្វព្រៃស្រែពក ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៥០នាទី ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ពីបទកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ ការពារធម្មជាតិ ស្ថិតក្នុងភូមិកោះម្យើល

 ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

វត្ថុតាងល្មើសដែលត្រូវសមត្ថកិច្ចបរិស្ថានដកហូតរួមមាន រណារយន្ត ៣គ្រឿង, ម៉ូតូ៤គ្រឿង និងឈើប្រភេទលេខ១(សុក្រំនិងផ្ចឹក)ចំនួន ២០ដើមត្រូវបានកាប់រំលំ។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចជំនាញបរិស្ថានបានយកវត្ថុតាងម៉ូតូ៤គ្រឿង ទៅរកទុកនៅស្នាក់ការម្រើច នៃដែនជម្រកសត្វព្រៃស្រែពក រីឯរណារយន្ត ៣គ្រឿងរក្សាទុកនៅមន្ទីរបរិស្ថាន។ចំណែកសង្ស័យជាជនជាតិវៀតណាម ទាំង៤នាក់ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕