រថយន្តបេអងមួយគ្រឿងក្រឡាបផ្ងាកង់ឡេីងលេីដោយសារតែបើកបរមិនការប្រុងប្រយ័ត្ន 

0

ព្រះវិហារ ករណីគ្រោះថ្នាក់ចរាចរណ៍ មួួយបានកើតឡើង ដោយសាររថយន្តដឹកអេតចាយមួយគ្រឿង បើកបរក្នុងល្បឿនលឿន ដោយមិនមានការប្រុងប្រយ័ត្ន ត្រូវបានក្រឡាបផ្ងាកង់ឡេីងលេី
កាលនៅថ្ងៃទី28.ខែមិនាឆ្នាំ2017នៅវេលាម៉ោង12.15.នាទីយប់។

ហេតុការដែលបណ្តាលឲ្យមានករណីគ្រោះថ្នាក់នេះ បានកើតឡើងនៅត្រង់ចំណុចផ្លូវជាតិលេខ64ត្រង់ចំនុចផ្លូវអក្សរតេ  ស្ថិតនៅភូមិស្រយង់ជេីង  ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ តែសំណាងល្អក្នុងហេតុការណ៍ គ្រោះថ្នាក់ក្រឡាប់ឡាននេះ មិនបណ្តាលឲ្យមានគ្រោះ​ថ្នាក់ធ្ងន់ធ្ងរនោះទេ ។

តាមសាក្សី ប្រជាពលរដ្ឋដែលបាន ឃើញហេតុការណ៍ បានអោយដឹងថា រថយន្តប្រភេទ បេអង ដឹកអេតចាយ បានបេីកបរ ក្នងទិសដៅពី កេីត មកលិច លុះមកដល់ត្រង់ចំណុចអក្សរតេបានឮសូសំឡេងក្រឡាប់ឡាន ព្រមទាំងបានមានការភ្ញាក់ផ្អេីលដល់អ្នកជិតខាងទាំងកណ្តាល អាធ្រាត លុះមកដល់ទើបដឹងថា ជាករណីក្រឡាប់ឡាន ។

រថយន្តដែលទទួលរងនូវការ ក្រឡាប់ឡាន មានពណ៍សដែលផ្លាក់លេខភ្នំពេញ3C2458រងការខូចខាតបែកកញ្ចក់មុខចំណែកតៃកុងរថយន្តបានប្រាប់អ្នកសារពត័មានថាបានបេីកមកដល់ផ្លូវបែកជាបី ក៏នឹកស្មានថាផ្លូវត្រង់ ក៏បួងចង្កូតមិនទាន ទើបក្រឡាប់ឡានតែម្តង ​ការក្រឡាប់ឡាននេះ គឺជាករណីបង្ករដោយខ្លួនឯង មិនប៉ះពាល់ដល់អ្នកធ្វេីដំណេីឡេីយ។
ដោយ  សែម   ឡុំ