សមត្ថកិច្ចចម្រុះចុះអនុវត្តតាមដីការរបស់តុលាការខេត្តសៀមរាប សម្រេចឱ្យម្ចាស់ផ្ទះចុះចេញ បន្ទាប់ពីជំពាក់​បំណុល​គេច្រើន

0

ខេត្តសៀមរាប៖  សមត្ថកិច្ចចម្រុះ ចុះអនុវត្តន៍តាមដេការរបស់តុលាការខេត្តសៀមរាប ដោយបានសម្រេច​ឱ្យម្ចាស់ផ្ទះ​ចុះចេញ បន្ទាប់ពីជំពាក់បំណុលគេច្រើន កាលពីអំឡុងខែសីហាឆ្នាំ២០១០ ហើយត្រូវម្ចាស់បំណុល​ប្តឹងទៅតុលាការ​ខេត្ត រហូតមកដល់បច្ចុប្បន្ន ទើបបានជោគជ័យ ដោយចេញសេចក្តីសម្រេចជាស្ថាពររបស់តុលាការខេត្តសៀមរាប។

ហេតុការនេះបានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៩ខែមិនាឆ្នាំ២០១៧ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ប្រតិបត្តិការចុះអនុវត្តន៍ដេការរបស់តុលាការខេត្តនេះ ដឹកនាំដោយលោក រៀម ចន្ទម្នី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តសៀមរាប និងសមត្ថកិច្ចចម្រុះជាច្រើននាក់ ព្រមទាំងមានអាជ្ញាធរ​មូល​ដ្ឋានបានចូលរួមផងដែរ។

ម្ចាស់ដីថ្មី មានឈ្មោះ ឡៅ សុម៉េង ភេទប្រុសអាយុ៤១ឆ្នាំមានមុខរបរលក់ដូរ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានឲ្យដឹងព្រឹកថ្ងៃទី២៩ខែមិនាឆ្នាំ២០១៧ដីការអនុវត្តឱ្យប្រគល់អចលនវត្ថុឱ្យមកខ្ញុំនោះ គឺកូនបំណុល​ឈ្មោះ ធីវ លី និងប្រពន្ធឈ្មោះ ហូរ បោះ ដែលបានយកប្លង់ដីទៅបញ្ចាំ ឱ្យទៅឈ្មោះ ណុប ស៊ីថា ភេទប្រុសអាយុ​៥៥ឆ្នាំមុខរបរលក់ដូរ ដែលមានទីលំនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប នូវទឹកប្រាក់ លើកទី១ បញ្ចាំ ជាង២ម៉ឺនដុល្លា នៅថ្ងៃទី៦ខែសីហាឆ្នាំ២០១០ក្រោយមកគាត់អត់លុយឱ្យការ រយៈពេល១ឆ្នាំ ទើប ម្ចាស់បំណុលគេ​ក៏បានទៅដាក់ពាក្យ បណ្តឹងកាលពីអំឡុងឆ្នាំ២០១១ ។

ចំណែកកូនបំណុល បានរៀបរាប់ទាំងក្តុកក្តួលថា ពិតជាបានយកប្លង់ដីទៅបញ្ចាំយកលុយគេមែន តែក្នុងតម្លៃ​២៥០​០០ដុល្លា កាលពីថ្ងៃទី៦ខែសីហាឆ្នាំ២០១០ ក្រោយមកខ្ញុំបានឡើងការឱ្យបានមួយរយៈ ខណៈពេលនោះប្តី​របស់ខ្ញុំ​ក៏ធ្លាក់ខ្លួនឈឺធ្ងន់ ខ្ញុំក៏បានទៅខ្ចីលុយពីឈ្មោះ ណុប ស៊ីថា ភេទប្រុសអាយុ៥៥ឆ្នាំមុខរបរលក់ដូរ ដែលមានទីលំនៅ​ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប បន្ថែមនូវទឹកប្រាក់ចំនួនជាង២ម៉ឺនដុល្លាទៀត ពេលនោះប្តីខ្ញុំក៏បាន​ស្លាប់​បាត់ទៅ។

ដោយ បុត សាម