សមត្ថកិច្ចបង្ក្រាបស្រីស្អាតម្នាក់ជនជាតិវៀតណាមពាក់ព័ន្ធជួញដូរគ្រឿងញៀនដកហូតបានទម្ងន់១៣៤,៥ក្រាមនៅក្រុងបាវិត

0

ខេត្តស្វាយរៀង៖សមត្ថកិច្ចចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅបន្ទប់សណ្ឋាគារTTP2ក្រុងបាវិតចាប់ឃាត់ខ្លួនជនសង្សយ័ម្នាក់ជាជនជាតិវៀតណាមនិងរឹបអុសវត្ថុតាងរួមមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)និងប្រភេទហេរ៉ូអ៊ីន( ថ្នាំក្រវី) សរុប១៣៤,៥ក្រាម និងសម្ភារៈជួញដូរប្រើប្រាស់គ្រឿងញៀនមួយចំនួននៅថ្ងៃទី២៨មិនា២០១៧វេលាម៉ោង១២និង៣០នាទីរសៀលនៅក្នុងសណ្ឋាគារTTP2បន្ទប់លេខ៥១ស្ថិតនៅភូមិបាវិតកណ្តាលសង្កាត់បាវិតក្រុងបាវិត។
បើតាមលោកវរៈសេនីយ៍ទោកានកេននាយការិយល័យប្រឆាំងគ្រឿនញៀនស្នងការដ្ឋាននគបាលខេត្តបានឲ្យដឹងថាដោយមានការសហការពីអ្នកមើលការខុសត្រូវនូវសណ្ឋាគារTTP2បានរាយការណ៍ឲ្យសមត្ថកិច្ចដឹងថាមានជនសង្ស័យ២នាក់និងមានកូនប្រុសអាយុ៥ខែមក ស្នាក់នៅក្នុងបន្ទប់លេខ៥១សង្សយ័ជួញដូរគ្រឿងញៀន។ក្រោយពីទទួលពត៌័មានភ្លាមសមត្ថកិច្ចក៏បានចុះបង្ក្រាបចាប់ឃាត់ខ្លួនជនសង្សយ័២នាក់និងទារកអាយុ៥ខែម្នាក់ដកហូតវត្ថុតាងបានថ្នាំញៀន២កញ្ចប់ធំ(មួយកញ្ចប់លាក់ទុកក្នុងប្រអប់ពណ័ស នៅលើគ្រែដេក ១កញ្ចប់ទៀតរកឃើញក្នុងគុំរបកំប៉ុងឡេលាបខ្លួន)។ក្នុង២កញ្ចប់គឺ៖មានថ្នាំញៀនម្សៅពណ័សថ្លាប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន១កញ្ចប់ធំទម្ងន់៨,២ក្រាម។ម្សៅក្រាមពណ័សម៉ត់ ប្រភេទ ហេរ៉ូអ៊ីន១កញ្ចប់ធំ ទម្ងន់១៥,៤ក្រាម។ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង ,ទូរសព្ទ័ដៃ៤គ្រឿង(ទូរសព្ទ័Iphone 6plus ១គ្រឿង) , ប្រាក់ដុល្លារ១៣៧ដុល្លារនិងប្រាក់ដុង២លានដុងឧបករសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។អត្តសញ្ញាណបណ្ណ័វៀតណាមមួយសន្លឹកកាតគ្រីម៉ូតូមួយសន្លឹក ម៉ូតូម៉ាកAIR BLADE មួយគ្រឿងពាក់ស្លាកលេខ94-K1.245.41(លេខវៀតណាម)លិខិតឆ្លងដែនលេខC1164683របស់ឈ្មោះផាមធីហាយហ្វឿងមួយសន្លឹក។ជនសង្សយ័ទី១-ឈ្មោះផាម ធីហាយហ្វឿង ភេទស្រីអាយុ២៦ឆ្នាំជាជនជាតិវៀតណាមមានទីលំនៅសង្កាត់លេខ៣ ខេត្តបាក់លាវប្រទេសវៀតណាម ។២-ឈ្មោះធីឡេអាយុ៥៦ឆ្នាំត្រូវជាម្តាយនិងទារកអាយុ៦ខែគ្មានការពាក់ពន្ធ័បានដោះលែងវិញ។ប្រភពដ៏ដែលបន្តទៀតថាដោយមានការសង្ស័យក្រោយពីធ្វើការសាកសួរ ប្តីរបស់ជនសង្ស័យ ជាជនជាតិចិននិងគឺជា មុខសញ្ញាជួញដូរគ្រឿងញៀនដែលត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីសប្តាហ៌មុនទើបនៅថ្ងៃទី២៩មិនា២០១៧វេលាម៉ោង១០និង០៥នាទីព្រឹករូបលោកវរៈសេនីយ៍ទោកានកេនបានដឹកនាំកម្លាំងលោកអធិការនគបាលក្រុងបាវិតដោយមានការសម្របសម្រួលពីលោកស្រេងវុទ្ធាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចុះទៅធ្វើការឆែកឆេបន្ទប់លេខ៥១ នៃសណ្ឋាគារTTP2ម្តាងទៀត លទ្ធផលរកឃើញ ថ្នាំញៀនម្សៅពណ័សថ្លា ប្រភេទមេតំហ្វេតាមីន(ICE)១កញ្ចប់ធំទម្ងន់៣០,1ក្រាម គិតទាំងកញ្ចប់វិចខ្ចប់។ ថ្នាំញៀនគ្រាប់ប្រភេទ MDMA( ថ្នាំក្រវី)មួយកញ្ចប់ធំស្មើចំនួន៣០០គ្រាប់ ទម្ងន់៨០,៨ក្រាម គិតទាំងកញ្ចប់វិចខ្ចប់។ បំពង់សម្រាប់ប្រើប្រាស់គ្រឿងញៀន១៨ដើមនិងថង់សម្រាប់វិចខ្ចប់ថ្នាំញៀន១៣ដុំ។ក្រោយពីសាកសួរសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្សយ័រួមទាំងវត្ថុតាងទៅសាលដំបូងខេត្តនាថ្ងៃទី៣០មិនា២០១៧វេលាម៉ោង៩•០០ព្រឹកដើម្បីចាត់ការតាមនីតិវិធីច្បាប់៕