កំពង់ធំៈ ក្រោមការយកចិត្តទុកដាក់ របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំពោះមន្រ្តីក្រោមឳវាទ គ្រប់រូប ត្រូវបានមើលថែរ និងផ្តល់ភាពស្និទ្ធស្នាល ផ្តល់នូវភាពកក់ក្តៅ ដល់យោធិនចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមិន ដែលប្រកាន់ និងរើសរអើងចំពោះយោធិនណាម្នាក់ឡើយ ធ្វើឲ្យនាយទាហាន និងពលទាហានគោរពស្រឡាញ់ និងមានកក់ ក្តៅជឿនិងទុកចិត្តក្នុងការដឹកនាំដោយមានប្រសិទ្ធភាព។
ជាក់ស្តែងនៅរសៀលថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក ឈុនប៊ុនធឿន មេបញ្ជាការរងនៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងមានជម្ងឺ និងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ព្រមទាំងបាននាំយកមកជាមួយនូវថវិកាចំនួន ១.០៧៥.០០០៛ និងទឹកកន្ទុយក្រពើចំនួន៣កេស ប្រគល់ជូនលោក លោកវរសេនីយ៍ឯក ឈុនប៊ុនធឿន សម្រាប់ពិសារ ដើម្បីឲ្យសុខភាពបានធូរស្បើយពីជំងឺ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា នេះជាការដឹងពីសុខទុក្ខចំពោះយុទ្ឋមិត្តរួមការងារ និងជាបុគ្គលដែលមានស្នាដៃល្អ ក្នុងការរួមចំណែកដឹកនាំការងារក្នុងអង្គភាពទទួលបានជោគជ័យគ្រប់ភារកិច្ច លោកវរសេនិយឯក ឈុន ប៊ុនធឿន និងភរិយាមានការរំភើបចិត្តយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលតែងតែគិតគូរដល់សុខទុក្ខរបស់យោធិនក្រោមឱវាទ និងបានសំណេះសំណាលលើកទឹកចិត្តដើម្បីឲ្យគាត់ឆាប់ជាសះស្បើយចូលរួមបម្រើការងារបន្ត ។
ដោយ ប៊ុន រដ្ឋា



































