ខេត្តកំពង់ស្ពឺខ្ពស់មុខខ្ពស់មាត់យ៉ាងខ្លាំងក្នុងពេលដែលសមទ្ធិផលនានាត្រូវបានកសាងបន្ថែម

0

កំពង់ស្ពឺ៖នៅព្រឹកថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០១៧នេៈវិមានឯករាជ្យដ៏ធំស្កឹមស្កៃបូករួមទាំងសំណង់សមទ្ធិផលនានារាប់លានដុល្លាត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ក្រោមអធិបតីលោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ លោក វ៉ី

សំណាង អភិបាលខេត្តកំពង់ស្ពឺរួមទាំងមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សប្រម៉ាណជាង៤០០០នាក់ ។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានមានប្រសាសន៏ថា ស្របពេលដែលប្រទេសជាតិកំពង់អភិវឌ្ឍន៏ដោយបោៈជំហានខ្លាំងក្លា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ ឈរលើមាគ៌ាសុខសន្តិភាពពេញលេញស្ថេរភាពនយោបាយ បានអភិវឌ្ឍន៏ លើគ្រប់វិស័យ ហើយកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧,១ % អត្រានៃភាពក្រីក្រនុងត្រូវកាត់បន្ថយនៅក្រោម ១៣% ។ លោកអភិបាលខេត្តបន្តថា ដោយឡែកក្នុងខេត្តកំពង់ស្ពឺ ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រដ្ឋាភិបាលខេត្តកំពង់ស្ពឺទទួលបានលទ្ធផលយ៉ាងប្រសើរក្នុងនោៈទាំងការងារសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៏ អប់រំ សុខាភិបាល និងវស័យផ្សេងៗក៏មានការរីកចំរើនជាបណ្តើរៗដែលបានធ្វើឲ្យជីវភាពរស់នៅ និងសុខមាលភាពរបស់ពលរដ្ឋកាន់តែប្រសើរ ។ហើយជាស្តែងខេត្តបានកសាងនៅសំណង់មាន÷ វិមានឯករាជ្យ វេទិកាបុណ្យអុំទូក បន្ទប់ទឹកសាធារណៈ ធ្វើទ្រូងផ្លូវបង្ការគ្រោៈថ្នាក់ចរាចរ និងការកកស្ទៈចរាចរ ធ្វើសួនច្បារ ។ល។ ដែលបានលម្អសោភណ្ឌភាពតាមទីសាធារណៈទាំងពេលថ្ងៃ និងពេលរាត្រីផងដែរ ។លោកអភិបាលបញ្ជាក់ជូនពលរដ្ឋនៅរាត្រីយប់ថ្ងៃ ៣១ ខែមិនា ឆ្នាំ២០១៧នេៈអាជ្ញាធរខេត្តនិងរៀបចំការប្រគុំតន្ត្រី មានកាំជ្រួចខ្នាតធំនៅដងស្ទឹងត្នោតមុខវិមានឯករាជ្យ ។ ហើយនៅចុងខែ មេសា ខាងមុខនេៈស្ពានប៉េតុងទី២ និងត្រូវដាក់ឲ្យសម្ភោធក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជាដែរ ។ នាកាសនោៈលោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា ថ្ងៃនេៈបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺពិតជាមានក្តីសោមនស្សរីករាយដែលអាជ្ញាធរខេត្តបានកសាងនៅសំណង់យ៉ាងច្រើនដើម្បីលើកស្ទួយសោភណ្ឌទីរួមខេត្ត ហើយសារតែថ្ងៃ៧មករាទើបមានថ្ងៃនេៈ ។ លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា អាជ្ញាធរប្រឹងប្រែងការកសាង យើងជាពលរដ្ឋនាំគ្នាប្រឹងប្រែងថែរក្សាការពារសមទ្ធិផលទាំងឡាយដែលកំពង់កើតមាននាពេលនេៈ ។