ពិធី​ផ្សព្វផ្សាយ​ច្បាប់ ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការស៉ីវិល និងលិខិត​បទដ្ឋានគតិយុត្តថ្មីៗពាក់ព័ន្ធនឹងការគ្រប់គ្រង​មន្ត្រី​រាជការ​ស៉ីវិល

0

កាលពី រសៀល​ថ្ងៃទី ៣០ខែ​មីនា ឆ្នាំ​២០១៧ នៅសាលាស្រុកអង្គរ​ជ័យ ខេត្តកំពត ។ ក្រុមការងារ​មន្ទីរ មុខងារ​សាធារណៈ ខេត្តបានរៀបចំ កម្មវិធីបើកកិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​សហលក្ខន្តិកៈ​មន្ត្រី​រាជការស៉ីវិល​និងលិខិត​បទដ្ឋានគតិយុត្តថ្មីៗ ពាក់ព័ន្ធ​នឹងការគ្រប់គ្រង​មន្ត្រី​រាជការ​ស៉ីវិលក្រោមអធិបតីភាព​ឯកឧត្ដម​ចាន់-ចេស្ដា​អភិបាល​នៃ​គណៈភិបាល​ខេត្ត​។​
បន្ទាប់ពីលោកកឹម បូណ្ណា ​អភិបាល​នៃគណៈអភិបាល​ស្រុក បានអោយដឹងអំពីស្ថានភាពមន្ត្រីរាជការ​ក៏ដូច​សមិទ្ធផល​រីកចម្រើននានាក្នុងទូទាំងស្រុករួចមក។​
លោក ជិន វណ្ណថា ប្រធានមន្ទី​រ​មុខងារ​សាធារណៈខេត្តកំពត​បានបញ្ចាក់ថា៖​ កិច្ចប្រជុំផ្សព្វផ្សាយនាពេលនេះគឺក្នុងគោលដៅបញ្ជ្រាបការយល់ដឹងថ្មីៗបន្ថែមទៀតសម្រាប់ដល់ថ្នាក់ដឹកនាំ មន្រ្តីជំនាញស៉ីវិល និងមន្ត្រី​ជាប់កិច្ច​សន្យាដើម្បីពង្រឹងដល់ការអនុវត្តតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យបានកាន់តែរលូន និងមានប្រសិទ្ធភាព ទាំងការគ្រប់គ្រងមន្ត្រីរាជការថ្នាក់ក្រោមជាតិ​និងទាំងការផ្ដល់សេវាសាធារណៈជនប្រជាពលរដ្ឋ ។
​ក្នុងនោះវគ្គផ្សាយនេះបានផ្ដោតទៅលើឯកសារ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនិងលិខិតបទដ្ឋានគតិយុត្តិដែលពាក់ព័ន្ធ នឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ច្បាស់អំពី លក្ខនិ្តកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ច្បាស់ស្តីអំពីការគ្រប់គ្រង់វត្តមានមន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា ការបង្កើតរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្រ្តីសាធារណៈ និងផ្នែកថែទាំសុខភាពសម្រាប់ មន្រ្តី សាធារណៈអតីតមន្រ្តីរាជការ និងអតីតយុទ្ធជនរួមនិងអនុក្រឹត្យផ្សេងៗទៀត ។
មានប្រសាសន៍ បើបកិច្ចប្រជុំ ឯកឧត្ដម​ចាន់-ចេស្ដា​អភិបាល​នៃ​គណៈភិបាល​ខេត្ត បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុងនីតិកាល​ទី​៥ នៃរដ្ឋសភា បានដាក់ចេញនូវកំណែរម្រង់ស៉ីជម្រៅ លើវិស័យជាច្រើនក្នុងគោលដៅ អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម ប្រកបដោយចក្ខុ​វិស័យ ។ ក្នុងនោះបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាល​ទី៣ ដើម្បី​បន្តពង្រឹងនូវយន្តការនានា ធានាឲ្យ​បាននូ​វកំណើន​ការងារ សមធ៌ និងប្រសិទ្ធភាពពិត​ប្រាកដនៅកម្បុជា។
ក្នុងស្មារតីនេះ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ គ្រប់លំដាប់ថ្នាក់ ក៏មា​នតួ​នាទីយ៉ាងសំខាន់​ក្នុងការរួមចំណែក ទទួលខុសត្រូវ អនុវត្តន៍​នូវគោល​យោ​បាយកំណែទម្រង់​វិម​ជ្ឈការ និងសហវិមជ្ឈការ របស់រាជរដ្ឋាភិបាលតាមរយៈច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធ ។ ពិសេស​តាមរយៈ​ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពី ការគ្រប់គ្រង​រដ្ឋបាល ឃុំ សង្កាត់​។​
ឯកឧត្ដម​អភិបាល​ខេត្ត ក៏បានចាត់​វគ្គ​ផ្សព្វផ្សាយ​នេះ​ពិតជាបាននាំមកនូវការយល់ដឹងកាន់តែច្បាស់ អំពីខ្លឹមសារនៃលិ​ខិត​បទដ្ឋាននិងគោលនយោបាយ ថ្មីៗបន្ថែមទៀត ក្នុងវិស័យ​កំណែទម្រង់​រដ្ឋបាលសាធារណៈរបស់រដ្ឋស្របទៅនឹងសភាពការណ៍​វិវត្តន៍​ជាក់ស្ដែងរបស់​ប្រទេស​ជាតិ ក្រោមការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមានសម្ដេចតេជោហ៊ុន​សែនជាប្រមុខដឹកនាំ​។​ឯកឧត្ដម​អភិបាល​ខេត្ត ក៏បានផ្ដាំផ្ញើដល់​មន្ត្រីទាំងអស់ដែលបានចូលរួមនាឱកាសនេះ ។ ​ក្រោយពី​ទទួល​បាន​នូវការយល់ដឹងក្នុងវគ្គផ្សព្វផមសាយនេះ ត្រូវយកទៅផ្សព្វផ្សាយ​បន្តនិងចាត់តាំងមន្រ្តីក្រោមឱវាទរបស់ខ្លួន អោយបានម៉ឺងម៉ាត់ តាមស្មារតីនៃច្បាប់ និងលិតបទដ្ឋាន ។​ពិសេស​ត្រូវយកចិត្តទុកដាក់​ខ្ពស់​ក្នុងការផ្ដល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរឡើងថែមទៀត។