VIDEO  ឧត្តមសេនីយ៍ត្រី សោម ស៊ុន អញ្ជើញចុះសួរសុខទុក្ខជនពិការ ភ្នែក​ទាំង​គូរអតីតយុទ្ធជន

0

កំពង់ធំៈ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំមេបញ្ជាការង និងនាយទាហាន អញ្ជើញចុះ សួរសុខទុក្ខ ដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលកំពុងតែជួបនូវផលពិបាក ផ្នែកសេដ្ឋកិច្ចគ្រួសារ ខណៈពេលដែលរាងកាយកាន់តែចាស់ទ្រុឌទ្រោម ថែមទាំងធ្លាក់ខ្លួនពិការជើងទាំងពីរ ពិការភ្នែកទាំងពីរ និង ពុំអាចមើលអ្វីឃើញ និងគ្មានលទ្ធភាពចិញ្ចឹមជីវិតខ្លួនឯង ។

ក្រោមការយកចិត្តទុកដាក់ និងអាណិតអាសូរ របស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏ដូចជាការ​ដឹងគុណ​ដល់​អតីត​យុទ្ធ​ជន​ ដែលហ៊ានលះបង់អាយុជីវិត ឃ្លាតឆ្ងាយប្រពន្ឋកូន ម៉ែឪ ដើម្បីការពារជាតិមាតុ ភូមិ តស៊ូយកឈ្នះលើសត្រូវ ដើម្បីនាំសន្តិភាពជូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ព្រមទាំងបាននាំយកអំណោយមកជូន មានអង្ករ​ ​៥០​ គីឡូ​ក្រាម​ មីម៉ាម៉ាមួយកេស​  ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ និង​ថវិកា​ចំនួន​៨០.០០០៛​  ជូនលោក កែវ ​ ម៉ឹល ជាយុទ្ឋជន​ពិការ​ជើង​ទាំង​ពីរ​ដោយ​សារសង្គ្រាម​ ហើយ​បច្ចុប្បន្ន​ក្លាយ​ជា​ជន​ពិការ​ភ្នែក​ទាំង​គូរ​ថែម​ទៀត​ ។​ 

​លោក  កែវ ​ ម៉ឹល បានស្រក់ទឹកភ្នែកដោយ រំភើប​ចិត្ត ហើយបាននិយាយថា ខ្ញុំទើបដឹងថា ខ្លួនខ្ញុំមិនត្រូវបានបោះបង់ចោលនោះឡើយ  ហើយក៏មិននៅឯកការម្នាក់ឯងនោះទេ ដោយមានកំលាំងចិត្តតស៊ូជីវិត បន្តទៀត ទោះបីខ្លួនពិការជើងទាំងពីរ ពិការភ្នែកទាំងពីរ ក៏ដោយក៏សប្បាយចិត្តនៅពេលដឹងថា សាច់ញាតិ បងប្អូននិង ប្រជាជនខ្មែរបានសុខ  ហើយក៏សូមអគុណដល់ ក្រុម​ការងារ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​  និងអគុណសម្ដេច​តេជោ​ហ៊ុន ​សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​  ដែល​ជានិច្ចកាល​តែងតែ​យក​ចិត្ត​ទុកដាក់​គិតគូរ​ដល់​សុខ​ទុក្ខ​និង​ជីវភាព​រស់នៅ​របស់​ក្រុម​គ្រូសារ​ខ្ញុំបាទ និងសូមជូនពរ ឲ្យសម្តេច ហ៊ុន សែន  និងសម្តេចគត្តិព្រឹត្តបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន  ចៅប្រុស ចៅស្រី ព្រមទាំងក្រុមគ្រួសារ ជួបតែសេចក្តីសុខសេចក្តីចំរើន ព្រះជួយបីបាច់ថែររក្សាឲ្យទទួលបានជ័យជំនះគ្រប់នៃការបោះឆ្នោតខាងមុខនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ដោយបានមើលឃើញភាពទុក្ខលំបាក និងភាពខ្វះខាត ម្យ៉ាងទៀត លោក កែវ ​ ម៉ឹល អាយុ​៥៨ឆ្នាំ​ ជាជនពិការជើងទាំង២ និងភ្នែកទាំងពីរ ក៏បានដឹកនាំ​សហការី មក ​សួរ​សុខទុក្ខ​នៅ​ព្រឹកថ្ងៃ​ថ្ងៃ​ទី​៣១ខែមិនាឆ្នាំ២០១៧​  នៅ​ភូមិ​ព្រៃ​ព្រាល​ ក​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ជា​មួយ​ភរិយា​ជា​ជន​ពិការ​ភ្នែក​និង​ត្រចៀក​(ថ្លង់)​  គ្រួសារអភ័ពនេះពុំមានមុខរបរ អ្វីឡើយ គឺ​សង្ឃឹម​ទាំង​ស្រុង​លើ​ប្រាក់​ខែ​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ជូន​  ពីមុនកាលនៅភ្នែកភ្លឺ​ លោក កែវ ម៉ឹល​ ជា​ជាង​ជួសជុល​ទូរទស្សន៍​ វិទ្យុ​ និង​នាឡិកា​ដៃ​គ្រាន់​បាន​កម្រៃ​ចិញ្ចឹម​ជីវិត​  តែ​ឥឡូវ​ភ្នែក​គាត់​មិន​អាច​មើល​អ្វី​ឃើញ​ទៀត​ទេ​  ។ដោយ  ប៊ុន  រដ្ឋា