VIDEO បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញផ្តល់ប្រាក់៤២,៥០០ដុល្លាដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីសាងសង់អាគារទទួលភ្ញៀវ

0

កំពង់ធំៈ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ បានអញ្ជើញមកសួរសុខទុក្ខ ដល់កង​យោធ​​ពលខេមភូមិន្ទ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ក្នុងឳកាសពិធីបុណ្យជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ និងបានផ្តល់ប្រាក់ចំនួន៤២,៥០០ដុល្លា ដល់ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជាការជំនួយដល់កសាងសង់អាគារសម្រាប់ទទួលភ្ញៀវក្នុង បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

កិច្ចពិភាគ្សា និងសំណេះសំណាលសួរសុខទុក្ខ នេះគឺបានធ្វើឡើងនៅរសៀលថ្ងៃទី៣ ខែមេសាឆ្នាំ ២០១៧ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គឺក្នុងគោលបំណងរឹតបន្តឹងចំណងសម្ព័ន្ឋមេត្រីភាព រវាងអង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ដើម្បីចែករំលែកនូវបទពិសោធន៍ ខាងវិស័យយោធា និងការកសាងបន្ទាយ និងការជួយគ្នាទៅវិញទៅមក ក្នុងកិច្ចសហការរុករកអដ្ឋិធាតុ កងទ័ពស្ម័គ្រប្រជាជនវៀតណាម ដែលបានពលីជីវិត ក្នុងសម័យសង្រ្គាម ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា កិច្ចសហការ រវាងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ និងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គឺជាមិត្តភាពនិងជាដៃគូដ៏ល្អ ក្នុងការជួយគ្នា ទៅវិញទៅមក ខាងផ្នែកយោធា និងបានជួយសាងសង់បន្ទាយ ដែលមានអាគារជាច្រើនខ្នង ទាំងនៅវរៈសេនាតូចលេខ១ និងនៅក្នុងបញ្ជាការដ្ឋានតំបន់សឹករងកំពង់ធំ មិនតែប៉ុណ្ណោះបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ បាននាំគ្រូពេទ្យស្ម័គ្រចិត្ត ចុះមករក្សាព្យាបាលជំងឺដល់ប្រជាពលរដ្ឋខ្មែរ នៅក្នុងស្រុកស្ទោង និងស្រុកបារាយណ៍ ដោយឥតគិតថ្លៃរាប់ពាន់នាក់ ជាក់ស្តែងក្នុងថ្ងៃនេះផងដែរ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមីញ បានផ្តល់ថវិកាចំនួន 42.500$ សម្រាប់សាងសង់អាគារទទួលភ្ញៀវមួយខ្នង តាមសំណូមពរមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បទុកសម្រាប់ទទួលភ្ញៀវ ។

ដោយ  ប៊ុន  រដ្ឋា