VIDEO ខ្នងផ្ទះទី33 អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែនប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាប្រគល់ជូនអតីតយុទ្ធជន

0

កំពង់ធំៈ ខ្នងផ្ទះលើកទី៣៣ ត្រូវបានប្រគល់ជូនអតីតយុទ្ធជន តាមរយះសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត​កំពង់ធំ និងជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ផ្តល់ជូនអតីតយុទ្ធជន ដែលមានជីវភាពទីទាល់ក្រ ស្ថិតនៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ពិធីនេះប្រគល់ផ្ទះជូនដល់អតីតយុទ្ធ គ្រួសារអតីយុទ្ឋជនពលី ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៧ ដែលមានទំហុំ ៤ ម៉ែត្រគុណ ៦ ម៉ែត្រ ជូន លោកស្រី ជ្រឹម ម៉ាឡា គ្រួសារយុទ្ឋជនពលី ដែលមានផ្ទះស្នាក់នៅមិនសមរម្យ ជ្រកក្រោមខ្ទមស្លឺកតូចចង្អៀតធ្លុះធ្លាយ និងត្រូវបានសាងសង់ផ្ទះ ធ្វើអំពើឈើ ប្រកស័ង្ខសី ចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន 5.479.500រៀល ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ថា ក្នុង នាមខ្ញុំជាប្រធានសមាគមអតីតយុទ្ឋជនខេត្តកំពង់ធំ សូមថ្លែងអំណរគុណចំពោះសហការី និងអាជ្ញាធរ ភូមិ ឃុំ ដែលបានយកចិត្តទុកដាក់ ជួយជ្រោមជ្រែង ក្នុងការងារអតីតយុទ្ធជន រហូតឈានដល់ការសាងសង់ ផ្ទះបានសម្រេច ហើយបានប្រគល់ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជនពលី  ដោយឡែកផ្ទះនេះជា ខ្នងផ្ទះលើកទី៣៣ ហើយ ដែលត្រូវបានសាងសង់ជូនអតីតយុទ្ធជន តាមរយះសមាគមអតីតយុទ្ឋជនខេត្តកំពង់ធំ។

លោកស្រី ជ្រឹម ម៉ាឡា គ្រួសារយុទ្ឋជនពលី និងប្រជាពលរដ្ឋក្នុងភូមិក្តីដូងបានអបអរសាទរ និងសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោហ៊ុន សែន ដែលជានិច្ចជាកាលតែងតែគិតគូរដល់ជីវភាពនិងសុខទុក្ខប្រជាជនទូទៅ ពិសេសគឺអតីតយុទ្ឋជនដែលមានជីវភាពខ្វះខាត  និងសូមឲ្យសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ចៅប្រុសចៅស្រី មានសេចក្តីសុខ សេចក្តីចម្រើន អាយុ វណ្ណៈ សុខៈពលញ កុំបីឃ្លៀងឃ្លាតឡើយ ។

ដោយ  ប៊ុន  រដ្ឋា