យុវជន៦នាក់ធ្លាក់ខ្លួនជាអ្នកទោស ដោយសារឥទ្ធិពលគ្រឿងញៀនទាក់ទាញ ក្រោមបញ្ជាព្រះរាជអាជ្ញា

0

កំពង់ធំៈ បទល្មើសគ្រឿងញៀន ត្រូវបានបង្រ្កាបយ៉ាងសកម្មក្នុងទឹកដីខេត្តកំពង់ធំ ក្នុងការរឹតបន្តឹងការអនុវត្ត ច្បាប់របស់មន្រ្តីនគរបាលយុត្តិធម៌ ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ក្រោមការគាំទ្រស្វាគមន៍ពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តនូវចំណាត់កាត លុបបំបាត់ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន។

យុវជន៦នាក់ធ្លាក់ខ្លួនជាអ្នកទោស ដោយសារឥទ្ធិពលគ្រឿងញៀនទាក់ទាញ ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទំរីង ឃាត់ខ្លួនក្រោមការដឹកនាំបញ្ជារបស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី៥ខែមេសាឆ្នាំ២០១៧ របស់ប៉ុស្តិ៍នគបាលរដ្ឋបាលទំរីងសហការណ៍ជាមួយការិយាល័យគ្រឿងញៀនខេត្តកំពង់ធំ បានដកហូតវត្ថុតាងរួមមានមានម៉ូតូពីរគ្រឿង ថ្នាំញៀនចំនួន៦កន្ចប់តូចដែលស្ថិត​នៅភូមិខោសឃុំទំរីងស្រុកសណ្តាន់ខេត្តកំពង់ធំ៕

ជនសង្ស័យដែលត្រូវបាន ដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួ  ទី១មានឈ្មោះ ទី១-ឈ្មោះ (ញុច ឡែន)ភេទប្រុសអាយុ២០ឆ្នាំមានទីលំនៅភូមិលែងឃុំទំរីងស្រុកសណ្តាន់ទី២-ឈ្មោះ (ដឹម ថាត)ភេទប្រុសអាយុ២០ឆ្នាំរស់រនាមឃុំទំរីងស្រុកសណ្តាន់ទី៣-ឈ្មោះ (ប៊ុន យ៉េន)ភេទប្រុសអាយុ១៩ឆ្នាំមិនស្គាល់អត្តសញ្ញាច្បាស់​លាស់ទី៤-ឈ្មោះ (ណាំ ប៉ោង)ភេទប្រុសអាយុឆ្នាំរស់រនាមឃុំទំរីងស្រុកសណ្តាន់ទី៥-ឈ្មោះ (នីត នីត)ភេទប្រុសអាយុ២១ឆ្នាំរស់ភូមិសំរោងឃុំទំរីងស្រុកសណ្តាន់ទី៦-ឈ្មោះ (ណា សុវណ្ណរិទ្ធិ)ភេទប្រុសអាយុ១៨ឆ្នាំរស់នៅឃុំទំរីងស្រុកសណ្តាន់បច្ចុប្បន្នជនសង្ស័យទាំង៦នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថិកិច្ចជំនាញបញ្ជូនខ្លួនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការតាមវិត្តិវិច្បាប់។

មហាជនទូទៅនៅក្នុងខេត្តកំពង់ធំ បានកោតសរសើរ ចំពោះចំណាត់ការទប់ស្កាត់ បង្រ្កាប និងលុបបំបាត់គ្រឿងញៀន របស់សមត្ថកិច្ចខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញា ខណៈពេលដែលបញ្ហាគ្រឿងញៀន បានក្លាយជាទុក្ខកង្វល់ខ្លាច មិនមានសុវត្តិភាពចំពោះក្រុមគ្រួសារ កូន ចៅ របស់ពួកគាត់ ក្នុងការអូសទាញ ពីសំណាក់មិត្ត និងការញុះ ញ៉ុង ធ្វើឲ្យសិស្សានុសិស្ស ដែលស្ថិតក្នុងវ័យសិក្សា ចង់ដឹងចង់លឺ ចង់ឃើញ ក្លាយជាអន្ទាក់អត់សំណាញ់ នៃឥទ្ធិពលគ្រឿងញៀន និងសូមគាំទ្រនិងសហការយ៉ាងពេញទំហឹង ក្នុងការលុបបំបាត់គ្រឿងញៀន។

ដោយ  ប៊ុន  រដ្ឋា