បន្ទាយមានជ័យៈ នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ ឱកាសអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឈានជិតចូលមកដល់ ឆាប់ៗខាងមុខនេះ ឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និង ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រតិភូជាសម្ព័ន្ធមេត្រីភាព នាំយកអំណោយ ថវិកា អញ្ចើញចុះសំណេះសំណាល និងសួរសុខទុក្ខ នាយទាហាន នាយទាហានរង នៅទីបញ្ជាការវរសេនាតូចលេខ៥០៥ ដែលឈរជើងក្នុងភូងសាស្ត្រភ្នំដងរ៉ែកព្រំដែនកម្ពុជា~ថៃ ក្នុងភារកិច្ចការពារបូរណភាពទឹកដី ការពារជាតិ ។
ឯកឧត្តម សួន បវរ អភិបាលខេត្តបានមានប្រសាសន៍ពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខដលនាយទាហាន ពលទាហានទាំងអស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់អំពីសុខទុក្ខ សុខភាព សុខមាលភាព កងទ័ព ដែលកំពុងបំពេញបេសកកម្មការពារជាតិមាតុភូមិតាមបណ្តោយខ្សែបន្ទាត់ព្រំដែន មិនថាជិតឬឆ្ងាយ ។ 
ម្យ៉ាងវិញទៀតអោយតែជិតចូលឆ្នាំប្រពៃណីជាតិខ្មែរជិត មកដល់ ឯកឧត្តមអភិបាលខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័ននានា និងវិស័យឯកជន តែងតែអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនកងទ័ព និងគ្រួសារកងទ័ព ទាំងអស់ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី ក្នុងនោះក៍មានការជួយឧត្តម្ភជាថវិកា សម្ភារៈ គ្រឿងឧបភោគបរិភោគ។ទឹកចិត្តដ៏ល្អប្រពៃ និងផូរផង់របស់ឯកឧត្តម ជាអតីតធ្លាប់បម្រើការកងទ័ព បាន
ដក់ជាប់ក្នុងក្រអៅបេះដូងយុទ្ធជន យុទ្ធនារី មិនអាចបំភ្លាចបានឡើយ។




































