ស្ទឹងត្រែង៖ប្រជាពលរដ្ឋរស់នៅស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងនៅតែមានជំនឿទៅលើរូបសំណាកព្រះគោ ដែលជា មរតកបន្សល់ទុកពីដូនតាហើយនាំគ្នាប្រារព្វពិធីបុណ្យឲ្យព្រះគោនេះនៅមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជារៀងរាល់ឆ្នាំចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨មេសា ដើម្បីសុំឲ្យចៀសផុតពីគ្រោះកាចចង្រៃផ្សេងៗ។ ក្នុងគម្រោងរៀបចំពិធីបុណ្យព្រះគោរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី០៥ដល់ថ្ងៃទី០៧មេសាឆ្នាំ២០១៧ លោកថោងស្រាន់អភិបាលស្រុកថាឡាបរិវ៉ាត់ មានប្រសាសន៍ ថាៈនៅទីតាំងប្រាសាទព្រះគោប្រជាពលរដ្ឋមានទំលាប់តាំងពីដើមរៀងមក ហើយ នាំគ្នា ធ្វើបុណ្យបួងសួង សុំសេចក្តីសុខចំរើនជារៀងរាល់ឆ្នាំមិនដែលអាក់ខានឡើយ។លោកអះអាងថា៖ រូបសំ ណាកនិងតួប្រាសាទព្រះគោនេះ ជារបស់ដូនតា សល់ពីសម័យដើមហើយអាជ្ញាធរព្រះសង្ឃរួម និងប្រជា ពលរដ្ឋនាំគ្នាធ្វើបុណ្យនេះឡើងគឺចង់អភិរក្សវត្ថុបុរាណដែលមានបារមីសក្តិសិទ្ធឲ្យនៅគង់វង្សយូរអង្វែង។ លោកអភិបាលស្រុកបញ្ជាក់ថា៖នេះគឺជាជំនឿមួយដ៏មុតម៉ាំណាស់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង 
ទាំងមូលហើយការធ្វើបុណ្យនេះគឺមានការរំលឹកដល់គុណបុព្វបុរសដែរដែលបានបន្សល់ទុកនៅកេរ៏្តស្នាដៃសន្សល់នៅទីទួលប្រាសាទព្រះគោនេះហើយប្រជាពលរដ្ឋបានធ្វើពីធីបុណ្រជារៀងរាល់ឆ្នាំដើម្បីរំលឹកសល់ការតស៊ូរបស់កុលសម្ពន្ធ័ដណ្តើមទីតាំងគ្នាពីសត្រូវទើបយើងនាំមករបាំប្រកួតកីឡាវាយខែលនេះបង្ហាញឲ្យកូនចៅជំនាន់ក្រោយបានស្គាល់។
លោកកៅជួនអាយុ៦២ឆ្នាំជាជនជាតិគួយបានបញ្ជាក់ថា៖ទំលាប់ប្រពៃណីនេះ បានបាត់បង់នៅ ក្នុងសម័យប៉ុលពតហើយក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩បងប្អូនគ្រប់ជនជាតិបាន នាំគ្នារៀបចំបង្កើត ឡើង វិញមានការធ្វើបុណ្យភ្ជាប់ជាមួយនិងរបាំវាយខែល របស់ជនជាតិដើម សំរាប់កូនចៅជំនាន់ក្រោយរួមគ្នា រក្សាបន្តពីដូនតា ។ 
លោកអះអាងថា៖តាំងពីដូនតាយើងមកមានទំលាប់ វាយខែល ប៉ុន្តែ ខ្លះគេហៅថារបាំវាយកួយ ខ្លះគេថាវាយកួយទៅតាមប្រពៃណីដើម្បី អបអរសាទរបុណ្យចូលឆ្នាំផង ហើយការវាយគ្នានេះយើងមានអ្នកច្រៀងផង អ្នកផ្លុំស្លឹក ផង ព្រោះមួយឆ្នាំ ជួបគ្នាម្តងដើប្បីបង្ហាញពីភាពក្លាហានរបស់អ្នកការពារមូលដ្ឋានក្នុងភូមិយើង។
លោកស្រីគង់ ស៊ីផាអភិបាលរងខេត្តស្ទឹងត្រែងបានចាត់ទុកការរៀបចំឲ្យមានឡើងវិញនូវប្រពៃណីនេះថាពិតជាមានតម្លៃសម្រាប់សង្គមជាតិគឺកូនចៅជំនាន់ក្រាយ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានឃើញនិងបានស្គាល់ហើយជនជាតិខ្មែរដើមក៏ថែរក្សាបាននូវទំនៀមទំលាប់នេះឲ្យបាន គង់ វង្ស។ សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋទំលាប់ធ្វើបុណ្យព្រះគោជារៀងរាល់ឆ្នាំនៅមុនពេលរដូវចូលឆ្នាំក្នុងខែ មេសា ដើម្បីសុំ សេចក្តីសុខ និងពេលធ្វើការងារបង្កបង្កើនឲ្យទទួលបានផលច្រើន៕
ងិនលីម




































