លោកជំទាវម៉ែនសំអនអញ្ជើញចូលរួមជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅខេត្តស្វាយរៀង

0

ខេត្តស្វាយរៀង៖  លោកជំទាវម៉ែនសំអនឧបនាយករដ្នមន្ត្រីនិងជារដ្នមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្នសភាព្រឹទ្ធសភានិងអធិការកិច្ចបានអញ្ជើញជាគណះអធីបតីក្នុងពិធីជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តស្វាយរៀងដែលមានការចូលរួមពីមន្ត្រីរាជការស្រុកក្រុងទាំងប្រាំបីនិងតាមមន្ទីរនានាជុំវិញខេត្តនិងមានការចូលរួមពីភ្ញៀងវៀតណាមដែលមានខេត្តជាប់ព្រំដែនខេត្តស្វាយរៀងគឺខេត្តទ្បុងអាននិងខេត្តតៃនីញ។ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៦ខែមេសាឆ្នាំ២០១៧ស្ថិតនៅសាលប្រជុំសណ្ឋាគាទន្លេវ៉ៃគោក្រុងស្វាយរៀង។លោកជំទាវឧបនាយករដ្នមន្ត្រីម៉ែនសំអនបានមានប្រសាសន៍ថាក្នុងរយះពេលមួយឆ្នាំនេះថ្នាក់ដឹកនាំខេត្តក៏ដូចជាមន្ត្រីរាជការជុំវិញខេត្តស្វាយរៀងបានខិតខំបំពេញកិច្ចការងារដែលរាជរដ្ឋាភិបាលបានដាក់ចេញទទួលបានជោគជ័យមួយកំរិតនិងត្រូវខិតខំបន្តទៀតនៅឆ្នាំ២០១៧នេះ។លោកជំទាវក៏បានធ្វើការកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្តនិងមន្ត្រីជុំវិញខេត្តហើយក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំរកា នព្វស័ក ព .ស២៥៦០គ. ស២០១៧នេះសូមជូនពរអោយទទួលបានសិរសីសួស្តីឆ្នាំថ្មីនូវពុទ្ធពរទាំបួនប្រការនិងសំរេចបានជោគជ័យគ្រប់ភារកិច្ចកក្រោមការដឹកនាំដ៏ឈ្លៀសវៃរបស់សម្តេចតេជោហ៊ុនសែនជានាយករដ្នមន្ត្រីបានដឹកប្រទេសតាំងពីបាតដៃទទេប្រែក្លាយអោយមានការរីកចំរើននិងការអភិវឌ្ឌន័លើគ្រប់វិស័យនិងមានសុខសន្តិភាពពេញប្រទេសល្បីរន្ទឺលើឆាកអន្តរជាតិ។លោកជំទាវម៉ែនសំអនបានបន្តទៀតថារាជរដ្ឋាភិបាលបានគៀងគរអ្នកវិនិយោគក្នុងនិិងក្រៅប្រទេសមកបន្តាក់ទាន់រកសុីដូចជាខេត្តស្វាយរៀងយើងនេះមានរោងចក្រសហគ្រាសជាច្រើនបន្លែងអាចស្រូបយកកម្មករនិយោជិកបានប្រមាណជាច្រើនមឺុននាក់និងបានកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋហើយក៏បានកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ផងដែរ។លោកជំទាវម៉ែនសំអនក៏បានធ្វើការជំរុញដល់កងកំលាងប្រដាប់អាវុធនិងអាជ្ញាធរខេត្តស្រុក ក្រុងត្រូវអនុវត្តន៍ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គមអោយល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនិងជិតចូលមកដល់នាពេលខាងមុខនេះគឺធ្វើយ៉ាងណាអោយប្រជាពលរដ្នបានសប្បាយរីករាយនិងត្រៀមក្នុងការជួយសង្គ្រោះបន្ទាន់នានាដូចជាបញ្ហាគ្រោះថ្នាក់ចរាចរ អគ្គីភ័យជាដើម។លោកជំទាវបានបញ្ជាកថាឆ្នាំថ្មីគឺមកនាំការអភិវឌ្ឌន៍ថ្មីបន្ថែមទៀតនិងនាំមកសិរីសួរស្តីដល់សង្គមជាតិខ្មែរទាំងមូល។នៅក្នុងពិធីជូនពរចូលឆ្នាំថ្មីនេះដែរក៏មានការជូននូវបាច់ផ្កាវត្ថុអនុស្សាវរីយ៏ដល់គណះអធីបតីពីភ្ញៀវជាតិនិងអន្តរជាតិផងដែរ៕