អភិបាលខេត្តរតនគិរី ណែនាំអោយ គ្រប់អង្គភាពជុំវិញខេត្ត និងក្រុងស្រុកទាំង ៩ ត្រៀមរៀបចំ អបអរសាទរ ពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ

0

ខេត្តរតនគិរី: នាព្រឹកថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ លោក ថង សាវុន អភិបាលខេត្តរតនគិរី បានធ្វើការណែនាំ ដល់មន្ទីរអង្គភាពជុំវិញខេត្ត និងក្រុងស្រុកទាំង ៩ ត្រូវត្រៀមរៀបចំ អបអរសាទរ ពិធីបុណ្យចូលឆ្នាំ្ថថ្មី ប្រពៃណីជាតិ ដែលនឹងចូលមកដល់ នៅថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៧ ខាងមុខនេះ ។

ឯកឧត្តម បានលើកឡើងថា ដើម្បី បង្ករភាពសប្បាយរីករាយ និងរក្សាបាននូវ ប្រពៃណី និងទំនៀមទំលាប់ របស់ជាតិអោយបាន គង់វង្យ ក្នុងឳកាស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ រការនព្វស័ក ព ស ២៥៦១ គ ស ២០១៧ ដែលមានរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៤ ១៥ ១៦ ខែមេសា និងចូលមកដល់ នាពេលដ៍ខ្លីខាងមុខនេះ។

គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវរៀបចំ ដាក់តាំងព្រះឆាយាល័ក្ខណ៍ ព្រះករណាជីវិតតំកល់លើ ត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករណាព្រះបរមរតនកោដ្ធ និងព្រះមហាក្សត្រី ព្រះវរៈរាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៍ខ្ពង់ខ្ពស់បំផុត ដោយមានការតុបតែងលំអរ កំណាត់បូ បំភ្លឺ ភ្លើងពណ៌ ចងទង់ជាតិ និងចង់បដាពាក្យស្លោកអោយបានស័ក្តិសម ។

សាលារៀនវត្តអារាម និងក្រុង ស្រុក ឃុំ សង្កាត់ ត្រូវមានកម្មវិធីចុះសួរសុខទុក្ខអ្នកជំងឺ នៅតាមមន្ទីរពេទ្យ មណ្ឌលជនពិការ ចាស់ជរា ជនពិការ និងកុមារកំព្រា រដ្ឋបាលក្រុងស្រុក ត្រូវធ្វើការណែនាំ ដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន មណ្ឌលកំសាន្ត រម្មនីយ៍ដ្ឋាន នានា និង គ្រប់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ត្រូវអនុវត្តន៍ ធ្វើអនាម័យសំអាត និងរៀបចំតុបតែងលំអរ លើកទង់ជាតិ ទង់ជ្វាលា ទង់សាសនា បំភ្លឺភ្លើងពណ៌ ដើម្បីអបអរសាទរ ពិធិបុណ្យចូលឆ្នាំ ថ្មី ប្រពៃណី ជាតិយើង ។

ឯកឧត្តម អភិបាលខេត្ត ក៍បានណែនាំអោយ រដ្ឋបាលក្រុងស្រុកទាំង ៩ ត្រូវចាត់តាំង អោយមានលេងល្បែង ប្រជាប្រិយ របស់ជាតិ មានដូចជា ចោលឈូង បោះអង្គុញ ទាញព្រាត់ ទាត់ សី លាក់កន្សែង រាំកំសាន្តចង្វាក់ប្រពៃណី តាមមណ្ឌលកំសាន្ត ឬ ទីតាំងដែលសមគួរ ហើយជៀស វាង និងទប់ស្កាត់ អោយបាន នូវល្បែងណាដែលប្រាស់ចាកពីច្បាប់ ហើយខុសនិង ប្រពៃណីជាតិ មានដូចជា ល្បែងស៊ីសង ល្បែងផ្នាល់ ល្បែងជះទឹក បាញ់ទឹក លាបធ្បូង ប៉ាតម្សៅ និងគ្រឿង ផ្ទុះ ផ្សេងៗ។

ទន្ទឹមនិងនេះ ត្រូវបំផុសស្មារតី ប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្ន ខ្ពស់ក្នុងការ ដុត ទាន ថូប ភ្លើងចង្ក្រាន ផ្សេងៗ។ដែលនាំអោយមានគ្រោះថ្នាក់អគ្គីភ័យកើតឡើង។ដោយឡែក កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទក្នុងខេត្តត្រូវរៀបចំផែនការ ដើម្បីថែរក្សាការពារ សន្តិសុខរបៀប រៀបរយ សណ្តាប់ធ្នាប់សារធារណៈ ចរាចរណ៍ តាមសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាសុវត្តិភាព សេចក្តីសុខ ក្សេមក្សាន្ត និងសេចក្តីសប្បាយរីករាយ ជូនប្រជាពលរដ្ឋ។

ក្នុងការអបអរសាទរ ពិធីបុណ្យ ចូលឆ្នាំ ថ្មី ប្រពៃណីជាតិ ជាពិសេស ត្រូវមានវិធានការទប់ស្កាត់ និងបំបាត់ នូវសម្មភាពណា ដែល ល្មើសច្បាប់ ប្រាស់ចាក និងទំនាមទំលាប់ប្រពៃណីជាតិ ព្រមទាំង ចាត់តាំងអោយមានការ អុចកាំជ្រួច អបអរសាទរ រយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ ២០១៧ វេលា ម៉ោង ១៩ :០០ នាទីយប់នៅមាត់បឹងកន្សែង ៕

ដោយ: យក្ខឡោម