video លោក សំ សារ៉ាន ជាអតីតយុទ្ធជនបានទទួលផ្ទះមួយខ្នង ជាអំណោយ លើកទី៣៤ របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី

0

កំពង់ធំៈ  អតីតយុទ្ធជនក្នុងខេត្តកំពង់ធំ ដែលមានជីវភាពក្រីក្រ និងមានភាពខ្វះខាត កំពុងតែត្រូវយក​ចិត្តទុកដាក់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា ជួយដល់អតីត​យុទ្ធជនដែលគ្មានផ្ទះសំបែង ស្នាក់នៅសមរម្យ និងត្រូវបានសាង​សង់ផ្ទះជូនតាមរយះឯកឧត្តម នាយឧត្តម​សេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដោយឲ្យសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត កំពង់ធំ ជាអ្នកដឹកនាំការសាងសង់។

លោក សំ សារ៉ាន ជាអតីតយុទ្ធជន ក្រោយពេលចូលនិវត្តន៍ មានជីភាពខ្វះខាត គ្មានផ្ទះសំបែងសមរម្យ បច្ចុប្បន្នរស់លំនៅ​ភូមិ​ប្រតោង ​ឃុំ​ស្វាយ​ភ្លើង​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​  និងត្រូវបានប្រគល់ផ្ទះមួយខ្នង ដែលមានទំហំ ៤គុណ៦ ធ្វើអំពីឈើ ប្រកស័ង្ខសី នៅ​ល្ងាច​ថ្ងៃ​ទី​០៦ខែ​មេសា​ឆ្នាំ​២០១៧ ដែលត្រូវបានចំណាយថវិការនៃការសាងសង់ អស់ទឹកប្រាក់ ​៥.៥៤០.០០០៛​ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ ​ ។

លោក សំ សារ៉ាន់ ​​ អាយុ​៥៦ឆ្នាំ​ ជាបុរស​ពោះ​ម៉ាយ​មាន​កូន៣នាក់​នៅ​ក្នុង​បន្ទុក​ ​មានក្តីរំភើប និងត្រេតអរ ឥតឧបមា ខណៈពេលដែលបានទទួលផ្ទះពិតៗ ដែលមិនមែនជាការយល់សុបិន្ត ដោយកន្លងមកធ្លាប់តែមានគេមកសន្យា តែក៏មិនដែលបានទទួលម្តងណាឡើយ  ទើបតែពេលនេះគឺបានទទួលផ្ទះថ្មីមួយខ្នង របស់សម្តេច តេជោ ហ៊ុន សែនហើយខ្ញុំនិងប្តេជ្ញាចិត្តស្មោះត្រង់បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលុះអាវសានជីវិត។  

លោក មេឃុំ ស្វាយភ្លើង បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា  ដែលបានគិតគូរដល់ការរស់នៅ ពីសុខទុក្ខរបស់អតីតយុទ្ធជន និងប្រជាពលរដ្ឋទូទាំងប្រទេស ដោយ​ប្រជាពលរដ្ឋ នឹងមិនភ្លេចគុណដ៏ថ្លៃថ្លា ក្នុងការគិតគូរ ដល់រាស្រ្ត ទោះនៅទីណា ចំកាត់មាត់ញក ក៏សម្តេចតែងតែចុះជួយជានិច្ច សម្តេចគឺជាម្លប់ដ៏ត្រជាក់ត្រឈឹងត្រឈៃ សម្រាប់ប្រជាជនខ្មែរ ដោយគ្មានគណបក្ស ណាអាចធ្វើបាននោះទេ ដូច្នេះនឹងស្មោះត្រង់ជានិច្ចចំពោះគណបក្សប្រជាជនកម្ពុជា។  

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា  ក្នុងនាមខ្ញុំជា​មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​និងជា ប្រធានសមាគមអតីយុទ្ឋជនកម្ពុជា​ខេត្ត​ ខ្ញុំ​បាន​ដឹកនាំ​សហការី​រួម​ជាមួយ​លោក​មេឃុំ​ មេភូមិ​ ព្រម​ទាំង​កងកម្លំាង​ប្រដាប់​អាវុធ​ទាំង​បី​នៃសមាគមអតីតយុទ្ឋជនខេត្តកំពង់ធំ​ បាន​បន្ត​ចុះ​​ប្រគល់​ផ្ទះ​មួយខ្នង​ជូនដល់លោក សំ សារ៉ាន់ ​ដែល​ជាខ្នងផ្ទះទី​៣៤ហើយ    ក្នុង​ឱកាស​នេះ​ក្រុម​ការងារ​បាន​ផ្ដល់​ជូន​គាត់​នូវ​អង្ករ​ចំនួន​២៥គីឡូ​ក្រាម​ ម៉ាម៉ាមួយកេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ និង​ថវិកា​ចំនួន​២២០.០០០៛ សម្រាប់ជាអំណោយជូនដល់អតីតយុទ្ធជនក្នុងឳកាសទទួលផ្ទះថ្មី ។ ដោយ  ប៊ុន  រដ្ឋា