ស្នងការដ្ឋាននគរបាលខេត្តកំពត បានទទួលប្រតិភូនគរបាលខេត្ត គៀន យ៉ាង (វៀតណាម) ចំនួន ១២នាក់

0

ក្រុងកំពត ៖ ដោយមានកិច្ចសហប្រតិបត្តិការល្អ ជាមួយបណ្តាប្រទេសជាប់ព្រំដែន ដែលតែងអនុវត្តនូវការលើកទឹកចតិ្ត និងជាប្រពៃណី ទំនៀមទម្លាប់ ជានិច្ចកាលតែងតែលើកទឹកចិត្ត ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ យោគយល់គ្នា មិត្តភាព សាមគ្គីភាព រវាងប្រទេសជាមិត្ត ជាក់ស្តែងនៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង ៩:០០នាទី នៅស្នងការដ្ឋាននគរបាលខេត្តកំពត បានទទួលប្រតិភូនគរបាលខេត្ត គៀន យ៉ាង (វៀតណាម) ចំនួន ១២នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ួយ ក្ខាងហាយ នាយករងនគរបាលខេត្ត គៀន យ៉ាង (វៀតណាម) បានអញ្ជើញមកសួរសុខទុក្ខ អបអរសាទរ និងជូនវត្ថុអនុស្សាវរីយ៍ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ។ ក្នុងនោះក៏មានវត្តមានអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកមេបញ្ជាការវរព្រំដែនទឹកលេខ ២៤១ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត សរុបចំនួន ៣០រូប ។    ដោយ  អួង វឹង