ពិធីដាំដើមកោងកាងចំនួន៨០០ដើម​ ក្នុងសហគមន៍នេសាទកំពង់សាមគ្គី

0

កំពតៈ  នាព្រឹកថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ២០១៧​ ខ្ញុំបាទតំណាងឲ្យលោក​ នាក់​ សុវណ្ណារី​ អភិបាលនៃគណៈអភិបាលស្រុកទឹកឈូ​ បានចូលជាគណៈអធិបតី ក្នុងពិធីដាំដើមកោងកាងចំនួន៨០០ដើម​ ក្នុងសហគមន៍នេសាទកំពង់សាមគ្គី​ ដែលរៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្រ្តី​និងកុមារ​នៅកម្ពុជា​ ក្រោមជំនួយឧបត្ថម្ភថវិកាដោយធនាគារអភិវឌ្ឍន៍អាស៊ី​ តាមរយៈភ្លែន៍អន្តរជាតិ​ ។​ សូមបងប្អូនទាំងអស់គ្នា​ចូលរួមអភិរក្ស​ និងដាំកោងកាងឡើងវិញដើម្បីផ្តល់ជាជម្រកជីវៈចំរុះ​ កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ​ និងបន្ស៊ំនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់ឆ្នេរ​ ។ដោយ  អួង វឹង