ចោឆក់ការបូបស្ត្រីវ័យចំណាស់ម្នាក់បានសម្រេច

0

ខេត្តរតនគិរី:ស្ត្រីវ័យចំណាស់ម្នាក់ត្រូវបានចោឆក់ការបូបស្ពាយបានសម្រេច រួចគេចខ្លួនបាត់ស្រមោល កាលពីវេលាម៉ោង៧នឹង៤០នាទីយប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧នៅត្រង់ចំណុចមុខសាលាខេត្ត ស្ថិតនៅក្នុងភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង។

មន្ត្រីនគរបាលបានឲ្យដឹងងថា ជនរងគ្រេាះឈ្មេាះ គុយ​​ សីុ​វន ភេទ ស្រី អាយុ​ ៥៣ ឆ្នាំជនជាតិ ខ្មែរ មុខរបរ​​ លក់ដូរ មានទីលំនៅ ភូមិ ភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង​​ ខេត្តរតនគិរី រងរបួសស្រាល ។ប្រភពបន្តថា បាត់បង់កាបូបស្ពាយចំហៀងមួយ ក្នុងនេាះមាន​ រស័ព្ទដៃចុចពិល ០១គ្រឿង និង​​ លុយខ្មែរ ចំនួន ៥០០,០០០ រៀល។បច្ចុប្បន្ន កម្លាំងនគរបាលខេត្ត សហការណ៍ជាមួយកម្លាំងអធិការនគរបាលក្រុងបានលុង កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញដើម្បីតាមចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។ដោយ: យក្ខឡោម