ជនជាតិបារំាងចងករធ្វើអត្តឃាតខ្លួនឯង នឹងខ្សែពួរ នៅភោជនីយ៍ដ្ឋាន ANNANAS BEACHអូត្រេះ

0

ខេត្តព្រះសីហនុ-:នៅថ្ងៃទី 06-04-2017 នៅវេលាម៉ោង 17:00នាទីមានជនបរទេជនជាតិបារំាង1នាក់ភេទប្រុសបានធ្វើអត្តឃាតចងកស្លាប់នៅភោជនីយ៍ដ្ឋាន ANNANAS BEACH (អូរត្រេះ2) ស្ថិតក្នុងក្រុម2 ភូមិ6 សង្កាត់4 ក្រុង-ខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្នោះ DAVID RASSABY ភេទ ប្រុស ឆ្នាំកំណើត 25-11-1985 សញ្ជាតិ បារាំង មុខរបរ អ្នកគ្រប់គ្រង ភោជនីយដ្ឋាន ANNANAS BEACH-កាន់លិខិតឆ្លងដែនលេខ 10CV30777 សុពលភាព ថ្ងៃទី 24-10-2026 មានទិដ្ឋាការលេខ EI 01105728 សុពលភាព ថ្ងៃទី 04-02-2018 ។

បើតាមការសន្និដ្ឋានរបស់ កម្លាំងជំនាញ និងលោក វេជ្ជ:បណ្ឌិត សែ ជូសិទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា៖ ជនរងគ្រោះ ស្លាប់ដោយសារ ( ការធ្វើ អត្តឃាត ចងក នឹងខ្សែពួរ លីឡុង ) ពិតប្រាកដមែន ។បច្ចុប្បន្ន(សាកសព)ត្រូវបានរក្សាទុកនៅកន្លែងកើតហេតុ រងចាំការសម្រេច ពីក្រុមគ្រួសារ និងស្ថានទូតសាម៉ី ៕