រថយន្តឡង់គ្រីស័រ(LAND CRUISER)ចង្កូតស្តាំ បុកគោយន្តកន្រ្តៃ ដឹកចំរឹងឈើ ពីក្រោយបណ្តាលឱ្យជង់ឈើស្លាប់ និង ម្ចាស់គោយន្តរបួសធ្ងន់

0

ខេត្តសៀមរាប៖   រថយន្តឡង់គ្រីស័រ(LAND CRUISER)ចង្កូតស្តាំ ពណ៌ខ្មៅ បើកបុកគោយន្តកន្រ្តៃដឹកចំរឹងឈើ ពីក្រោយបណ្តាលឱ្យជង់ឈើស្លាប់ភ្លាមៗ គួរឱ្យរន្ធត់ ចំណែកម្ចាស់គោយន្តរបួសធ្ងន់ ដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាពបន្ទាយស្រី។មូលហេតុ បង្កឡើងដោយ គោយន្តកន្រ្តៃដឹកចំរឹងវែងហួសទ្រុងមិនមានសញ្ញាសំគាល់ច្បាស់។

ហេតុការគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅវេលាម៉ោង១៩ និង១៥នាទីយប់ថ្ងៃទី៦ខែមេសាឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៦៧ចាស់ ក្នុងភូមិកោះធំ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រវាងរថយន្ត និងគោយន្តកន្រ្តៃដឹកចំរឹងឈើទិសដៅស្របគ្នា។
លោកវរសេនីយ៍ទោ ឡុង សំណាង អធិការស្រុកបន្ទាយស្រីបានប្រាប់តាមទូរស័ព្ទឱ្យដឹងនៅព្រឹកថ្ងៃទី៧ខែមេសាឆ្នាំ២០១៧នេះថា មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយ បានកើតឡើងរវាងរថយន្ត និងគោយន្តកន្រ្តៃដឹកចំរឹងឈើទិសដៅស្របគ្នា មូលហេតុដោយសារ គោយន្តកន្រ្តៃដឹកចំរឹងវែងហួសទ្រុងមិនមានសញ្ញាសំគាល់ច្បាស់ ក៍មានរថយន្តឡង់គ្រីស័រចង្កូតស្តាំបើកកទៅពីក្រោយបុកចំរឹងឈើនិងគោយន្តបណ្តាលឱ្យអ្នកបើកបររថយន្តជង់នឹងចំរឹងឈើស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ។លោកបានបន្តថា អ្នកបើកបររថយន្តឡង់គ្រីស័រនោះមាន ឈ្មោះ វង្ស សំអាត ភេទប្រុសអាយុជាង៣០ឆ្នាំ មុខរបរយោធា រស់នៅភូមិ សាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀម រាប ស្លាប់ នៅហ្នឹងកន្លែង បើកបររថយន្តម៉ាកឡង់គ្រីស័រ(LAND CRUISER)ចង្កូតស្តាំ ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ02 ខ.ម.2.2129 បើបរមកពីជើងមកត្បូង (ខូចខាតមួយកំណាត់មុខ)។ចំណែក អ្នកបើកគោយន្តកន្រ្តៃ ឈ្មោះ រ៉ាន់ រ៉នភេទប្រុសអាយុជាង២០ឆ្នាំរស់នៅភូមិគោកស្រុក ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប របួសធ្ងន់ ត្រូវបានគោយន្តន្ទ្រៃខូចខាតទាំងស្រុង។ ក្រោយកើតហេតុកម្លាំងជំនាញបានចុះធ្វើការវាស់វែង រួចយកវត្ថុតាងទាំង២មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់។
បច្ចុប្បន្នសាកសពកម្លាំងនគរបាលស្រុក បានធ្វើការប្រគល់ឱ្យប្រពន្ធជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកគោយន្តកន្រ្តៃយកមកព្យាបាលនៅមណ្ឌលសុខភាពបន្ទាយស្រី នៅឡើយ៕     ដោយ  ប៊ុន រិទ្ធី