4Cristiano Ronaldo វិលត្រឡប់​ចូល​វឹក​ហាត់​ជាមួយ​ព័រ​ទុយ​ហ្គា​ល់​វិញ​

0

​VDEO កីឡាករ Cristiano Ronaldo បាន​វិល​ត្រឡប់មក​ធ្វើការ​វឹក​ហាត់​ជាមួយ​មិត្ត​រួម​ក្រុម ព័រ​ទុយ​ហ្គា​ល់​របស់ខ្លួន​វិញ​ហើយ ។​ ​កំពូល​ខ្សែប្រយុទ្ធ​របស់​ក្រុម​អធិរាជ​ស Real Madrid រូបនេះ កំពុង​ត្រូវបាន​គេ​មាន​មន្ទិល​សង្ស័យថា ប្រហែលជា​មិនអាច​ជាសះស្បើយ​ទាន់ពេល​ក្នុងជំនួប World Cup ជាមួយ​ក្រុម​ឥ​ន្ត្រី​ដែក​អាល្លឺម៉ង់​នោះទេ​ដោយសា​តែ​រូបគេ​មាន​បញ្ហា​របួស​ជង្គង់​និង​សាច់ដុំ​ភ្លៅ ។​ ​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ការបង្ហាញ​ខ្លួន​ក្នុងការ​វឹក​ហាត់​បានធ្វើ​ឲ្យ​មាន​អ្នកសារព័ត៌មាន​ជាច្រើន​បាន​លើកឡើងថា កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​អាច​នឹង​ចូល​លេង​បាន​ក្នុងជំនួប​ជាមួយ​អាល្លឺម៉ង់​នៅ​ថ្ងៃ​ច័ន្ទ​ក្រោយ ។​ ​សហព័ន្ធ​បាល់ទាត់​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ក៏បាន​បញ្ជាក់​ផងដែរ​ថា អតីត​កីឡាករ​របស់ Liverpool និង Chelsea គឺ Raul Meireles (​រ៉ា​អ៊ូ​ល មី​រ៉េ​ឡេស​) ក៏​ចូល​វឹក​ហាត់​វិញ​ផងដែរ​បន្ទាប់ពី​មាន​បញ្ហា​របួស​សាច់ដុំ​ប៉ុន្តែ​ខ្សែការពារ Pepe (​ប៉េ​ប៉េ​) របស់ Real Madrid នៅ​មិនទាន់​ជា​ពីរ​បួស​ជើង​នៅឡើយ​ទេ ៕