​ចិន​ប​ញ្ចូ​ន​នាវា​២​គ្រឿង​ចូល​ដែនសមុទ្រ មាន​វិវាទ​ជាមួយ​ជប៉ុន

0

​VDEO នាវា​២​គ្រឿង​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ចិន បាន​បើក​ចូល​ដែនទឹក​នៃ​ប្រជុំ​កោះ​សេន​កា​គូ ចិន​ហៅ​ឌី​អាវ​យូ ដែល​ត្រួតត្រា​ដោយ​ជ​ប៉ុន តែ​ចិន​ទាមទារ​ក្រោយពី​សេចក្តីថ្លែងការណ៍​មួយ​របស់ G-7 ស្តីពី​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងកើត និង​ខាងត្បូង ។​ ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ជ​បុ​៉​ន​បញ្ជាក់ថា នាវា​ចិន​ទាំង​២​គ្រឿង​នោះ​ត្រូវ​ប្រទះឃើញ​ក្នុង​ដែក​ទឹក​ជុំវិញ​កោះ UOTSURIJIMA ។

ការ​លុកលុយ​ថ្មី​នេះ​របស់​នាវា​ចិន ធ្វើឡើង​ក្រោយពី G-7 ដែល​រួម​ប្រជុំ​នៅ​ក្រុង​ព្រុ​ច​សែ​ល បាន​សម្តែង​កាលពី​ថ្ងៃទី​៥ មិថុនា ពី​ការព្រួយបារម្ភ​ជាពិសេស​ចំពោះ​ការកើនឡើង​នៃ​ភាព​តានតឹង​ក្នុង​តំបន់ នោះ​នៃ​ពិភពលោក តែ​មិន​លើក​ឈ្មោះ​ប្រទេស​ចិន​ដោយ​ចំៗ​ឡើយ ។​ ​មេ​ដឹក នាំ​របស់​ប្រទេស​មហា​ឧស្សាហកម្ម​ទាំង​៧ ថ្លែងថា យើង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាង កើត និង​ខាងត្បូង ។

ក្នុង​សេចក្តីប្រកាស​ដដែល មេដឹកនាំ​របស់ G-7 អះអាងថា ប្រឆាំងនឹង​រាល់​ការ​បុ​៉​ន​ប៉ង​ជា​ឯកតោភាគី​ទាមទារ​យក​ដែនដី ឬ​ដែនសមុទ្រ​តាមរយៈ​ការ​សម្លុត​បំភ័យ ឬ​ការប្រើ​កម្លាំង ។​ ​ស្ថិតនៅ​ចម្ងាយ​២០០​គីឡូម៉ែត្រ​ភាគ​ឦសាន​កោះ តៃវ៉ាន់ និង​ចម្ងាយ​៤០០​គីឡូម៉ែត្រ​ខាងលិច​កោះ​អូ​គី​ណា​វ៉ា ប្រជុំ​កោះ​សេន​កា​គូ ដែល​ជ​បុ​៉​ន​គ្រប់គ្រង​ត្រូវ​ទាមទារ​យក​ដោយ​ចិន​ក្រោម​ឈ្មោះថា ប្រជុំ​កោះ​ឌី​អាវ​យូ ។

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​ហុង​ឡី គូសបញ្ជាក់​កាលពី​ថ្ងៃទី​៥ មិថុនា​ថា ចិន​មិន​រារែក​ឡើយ​ក្នុងការ​ឆ្លើយតប​ចំពោះ​រាល់​ការបង្ក​ហេតុ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​អធិបតេយ្យ​ភាព ឬ​សន្តិសុខ ព្រមទាំង​ស្ថេរភាព​សមុទ្រ ។​ ​លោក​ហុង​ឡី ថ្លែង​បែបនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី​សេចក្តីប្រកាស​របស់ មេដឹកនាំ G-7 ដែល​សម្តែង​ការបារម្ភ​ទាក់ទិន​ដល់​សមុទ្រ​ចិន​ខាងកើត ឬ​សមុទ្រ​ចិន​ខាងត្បូង ។

យោងតាម​អ្នកនាំពាក្យ​រូបនេះ​ថា ចិន​ជានិច្ច​ជា​កាល​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​មិន​រាថយ​ទាក់ទិន​ដល់ ការថែរក្សា​ស្ថេរភាព និង​សន្តិភាព​ក្នុង​ដែនទឹក​ទាំងនោះ ហើយ​ថែរក្សា​ធម្មនុញ្ញ អ​.​ស​.​ប ព្រមទាំង​គោរព​បណ្តា​បទដ្ឋាន​ជា​មូលដ្ឋាន​អំពី​ទំនាក់ទំនង​អន្តរជាតិ និង​បណ្តា​គោលការណ៍​ជា​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ ។

លោក​ហុង​ឡី បញ្ជាក់ថា ចិន​ថែរក្សា​យ៉ាង​ម៉ឺងម៉ាត់​នូវ​អធិបតេយ្យភាព​ដែនដី សិទ្ធិ​សមុទ្រ និង​សន្តិសុខ​ជាតិ​របស់ខ្លួន ហើយ​ថែរក្សា​របៀបរៀបរយ និង​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ ។​