Javier Mascherano (​ហ្សា​វី​យេ ម៉ា​សេ​រ៉ាណូ​) បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Barcelona

0

VDEO ​ខ្សែបម្រើ​ក្លិប​អ្នកមាន​បុណ្យ Barcelona កីឡាករ Javier Mascherano (​ហ្សា​វី​យេ ម៉ា​សេ​រ៉ាណូ​) បាន​ព្រមព្រៀង​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ក្លិប​ហើយ​បញ្ចប់​ពី​មន្ទិលសង្ស័យ​ទាក់ទង នឹង​អនាគត​របស់ខ្លួន ។​ ​កីឡាករ​វ័យ​២៩​ឆ្នាំ​ដែល​នឹងត្រូវ​ជាប់​ភារកិច្ច​លេង World Cup ជាមួយ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន រូបនេះ​ធ្លាប់មាន​ទំនាក់ទំនង​លើ​ការចាកចេញ​ពី​ទឹកដី Nou Camp ជា​យូរ​មកហើយ​ប៉ុន្តែ​ឥឡូវនេះ រូបគេ​បានសម្រេច​ចិត្ត​បន្ត​កិច្ចសន្យា​ថ្មី​ជាមួយ Barcelona រហូតដល់​ឆ្នាំ ២០១៨ ។​ Mascherano បាន​ផ្លាស់​ពី Liverpool មក Barcelona ក្នុង​ឆ្នាំ ២០១០ ហើយ​ចូល​លេង​បាន​ជាង​១០០​ប្រកួត ។​

​គួរ​បញ្ជាក់ថា Barcelona បានបញ្ចប់​នៅ​ចំណាត់ថ្នាក់​ទី​២​ក្នុង​ក្របខណ្ឌ La Liga កាលពី​រដូវ​កាល​មុន​ហើយ​បច្ចុប្បន្ន​ក្លិប​នេះ​កំពុង​ស្ថិតក្រោម​ការដឹក​នាំ​របស់លោក Luis Enrique (​ល្វី​ស អេ​ន​រី​កេ​) ដែល​ត្រូវបានតែងតាំង​នៅ​ខែ​មុន ៕