VDEO ក្លិប Maccabi Haifa បានឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែបម្រើរបស់ក្លិប Queens Park Rangers គឺកីឡាករ Yossi Benayoun (យ៉ូស៊ី បេនណាយ៉ុន) ។ Benayoun បានចូលលេងចំនួន១៦ប្រកួតអំឡុងពេលពាក់កណ្តាលរដូវកាលចុងក្រោយនៅ ទឹកដី Loftus Road (ឡូទូស រ៉ូដ) ហើយជួយឲ្យក្រុម QPR ឡើងមកកាន់ក្របខណ្ឌ Premier League វិញក្រោយយកឈ្នះលើក្រុម Derby County (ឌើប៊ី ខោនធី) ក្នុងការប្រកួត Championship វគ្គ playoff ។
ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះ Benayoun បានវិលត្រឡប់មកលេងនៅ ប្រទេសអ៊ីស្រាអែលវិញដែលជាស្រុកកំណើតរបស់ខ្លួនហើយបានចុះកិច្ចសន្យារយៈពេល២ឆ្នាំជាមួយ ក្រុម Haifa ដែលកាលពីរដូវកាលមុនបញ្ចប់ត្រឹមចំណាត់ថ្នាក់ទី៥ ។ គួរបញ្ជាក់ថា កីឡាករវ័យ៣៤ឆ្នាំរូបនេះបានចំណាយពេល៩ឆ្នាំលេងនៅក្នុងប្រទេសអង់គ្លេសដោយក្នុងនោះរូបគេលេងឲ្យក្លិប West Ham United, Liverpool, Chelsea និង Arsenal ៕







































