VDEOខ្សែបម្រើរបស់ក្រុមអ្នកលេងដាវសាមូរ៉ៃជប៉ុនកីឡាករ Keisuke Honda (កីស៊ូកិ ហុងដា) បាននិយាយថា ប្រទេសរបស់ខ្លួននឹងត្រូវលេងក្នុងយុទ្ធនាការ World Cup ទាំងខ្សោយប្រព័ន្ធការពារ ។ ជប៉ុនបានវាយបកយកឈ្នះលើប្រទេសហ្សាំបៀវិញក្នុងលទ្ធផល៤-៣ទោះបីជាពួកគេត្រូវបាន ហ្សាំបៀនាំមុខមុន២-០ក៏ដោយ ។ ប៉ុន្តែទោះបីជប៉ុនបានទទួលជ័យជម្នះក្តី Honda នៅតែនិយាយថា គាត់មានក្តីព្រួយបារម្ភពីចំនួនគ្រាប់បាល់និងឱកាសនៃការសម្រុកពីសំណាក់គូប្រជែងរបស់ខ្លួន ។
ខ្សែបម្រើរបស់ក្រុម AC Milan រូបនេះនិយាយប្រាប់ទូរទស្សន៍ TV Asahi ថា “ដូចជា ការប្រកួតជាមួយប្រទេសកូស្តារីការអ៊ីចឹង ក្រុមគេស៊ុតចូលយើងមុនហើយវានៅតែជាបញ្ហា ជាមួយ ប្រទេសហ្សាំបៀក៏ដោយ វាជារឿងដដែលហើយយើងត្រូវតែរកកំហុសឲ្យឃើញ” ។
គួរបញ្ជាក់ថា ជប៉ុននឹងត្រូវជួបជាមួយប្រទេសកូឌីវ័រ ក្រិក និង កូឡុំប៊ីសម្រាប់វគ្គ group stages ក្នុងការប្រកួត World Cup ៕







































