VDEOក្លិបបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍កំពុងតែចរចារជាមួយក្លិប អ្នកមានបុណ្យ Barcelona លើការផ្ទេរខ្សែប្រយុទ្ធ Alexis Sanchez ក្នុងតម្លៃពលកម្មប្រមាណ២០លានផោន ។ កីឡាករសញ្ជាតិឈីលីដែលជាប់ភារកិច្ចលេង World Cup នៅរដូវក្តៅនេះក៏ធ្លាប់មានទំនាក់ ទំនងលើការផ្លាស់ទៅកាន់ក្លិបសេះបង្កង់ Juventus នាប៉ុន្មានខែថ្មីៗនេះផងដែរ ។
យោងតាមគេហទំព័រ La Stampa បានចុះផ្សាយថា អតីតក្រុមជើងឯក Premier League មួយនេះកំពុងមានជំនឿចិត្តយ៉ាងមុតមាំថា ពួកគេប្រាកដជាអាចយកឈ្នះលើក្រុម Juventus បាន ក្នុងការនាំយកខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះ ។ គួរបញ្ជាក់ថា Sanchez ស៊ុតបញ្ចូលទីបាន២១គ្រាប់ហើយបញ្ជូនបាល់បាន១៥លើកឲ្យដៃគូ កាលពីរដូវកាលមុន ៕







































