កំពង់ធំ = ខ្យល់កន្ទ្រាក់លាយឡំនិងភ្លៀងរលឹមរិចៗស្រាប់តែមានរន្ទះបាញឆក់យកជីវិតបុរសវ័យចំណាស់ម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី២២ខែមេសាឆ្នាំ២០១៧ ត្រង់ចំណុចវាលវែងត្បូងភូមិត្រពាំងជ្រៃ
ប្រមាណមួយគីឡូម៉ែតស្ថិតក្នុងឃុំបល្ល័ង្គ ស្រុកបារាយណ៍ខេត្តកំពង់ធំ។
ជនរងគ្រោះ ឈ្មោះយ៉ាន់ ផាត ភេទប្រុស អាយុ៥១ឆ្នាំមានប្រពន្ធនិងកូនពីរនាក់ប្រុស១ស្រី១មានទីលំនៅ ក្នុងភូមិ ឃុំកើតហេតុខាងលើ ប្រពន្ធជនរងគ្រោះបានឱ្យថា:មុនពេលកើតហេតុប្តីគាត់បានយកគោទៅគ្វាលខាងត្បូងភូមិ ជារាងរាល់ថ្ងៃលុះដល់វេលាកើតហេតុខាងលើរន្ទះឥតមេត្តាបានឆក់យកអាយុជីវិតប្តីគាត់គួឱ្យរន្ធត់ ប្រពន្ធជនគ្រោះបានបន្តទៀតថា:ក្រោយពីកើតហេតុគាត់បានឆែកមើលក្នុងហោប៉ៅខោហោ អាវ មានឃើញទូរស័ព្ទមួយគ្រឿងបានបិតត្រឹមត្រូវហើយ នេះជាពិតព្រហ្មលិខិតកំណត់វាសនាខ្ញុំមែនប្រយ័ត្នប៉ុណ្ណឹងហើយមច្ចុរាជនៅតែគ្មាប្រណីសោះ។
ក្រោយកើតហេតុនគរបាលប៉ុស្តិ៍ ឃុំបល្ល័ង្គ ចុះទៅធ្វើកោលវិច្ច័យលើសាកសព រួចសន្និដ្ឋានថាពិតជាស្លាប់ដោយរន្ទះបាញ់មែនទើបប្រគល់ឱ្យប្រពន្ធកូនយកទៅធ្វើតាមបុណ្យតាមប្រពៃណី៕ប៊ុន រិទ្ធី




































