VDEOគ្រូបង្វឹកក្រុមអធិរាជស Real Madrid លោក Carlo Ancelotti ត្រូវបានគេមើលឃើញថា កំពុង មានចំណាប់អារម្មណ៍លើការនាំយកកីឡាករខ្សែបម្រើសញ្ជាតិប្រេស៊ីល Ramires ពីក្លិបតោខៀវ Chelsea នៅរដូវក្តៅនេះ ។ កីឡាករវ័យ២៧ឆ្នាំដែលមានឈ្មោះលេងឲ្យក្រុមសាំបាប្រេស៊ីលក្នុងការប្រកួត World Cup រូបនេះបានក្លាយជាកីឡាករដ៏សំខាន់របស់ Chelsea ចាប់តាំងពីរូបគេផ្ទេរចេញពីក្រុមឥន្ទ្រី Benfica ក្នុងឆ្នាំ ២០១០ ។
ទោះបីជាយ៉ាងណាក៏ដោយ គេហទំព័រ Marca បានចុះផ្សាយថា Ancelotti កំពុងតែមានទំនុកចិត្តថា រូបគាត់នឹងអាចនាំយក Ramires ឲ្យចាកចេញពីទឹកដី Stamford Bridge បានពេលការប្រកួត World Cup បញ្ចប់នៅខែក្រោយ ។ គួរបញ្ជាក់ថា Ramires បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួនជាមួយក្រុម Joinville រួចមកផ្លាស់ទៅក្រុម Cruzeiro ក្នុងឆ្នាំ ២០០៧ ៕







































