កំពង់ធំៈ ពិធីផ្សព្វផ្សាយផែនការ និងយុទ្ធសាស្រ្តសំខាន់ៗ ដល់សមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោង ដល់សមាជិកបក្ស ភូមិ ឃុំ នៅតាមការិយាយល័យ បោះឆ្នោតឃុំសង្កាត់នៅពេលខាងមុខ។
ឯកឧត្តម សោម ស៊ុន សមាជិកគណអចិន្ត្រៃយគណបក្សខេត្តកំពង់ធំ ប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារបក្ស ចុះសំណេះសំណាល និងពិភាគក្សា ការងារដើម្បីរកចំណុច ខ្លាំងនិងចំនុចខ្សោយ ដែលមានការចូលរួមពីសមាជិកបក្ស សារុបទាំងអស់ចំនួន៧៨ នាក់ ដែលជាណៈកម្មការបក្សឃុំ សាខាបក្សភូមិ បេក្ខជនក្រុមប្រឹក្សាឃុំ អ្នកសង្កេតការណ៍ បោះឆ្នោតតាមបណ្ដាការិយាល័យ ក្នុងឃុំ ដើម្បីផ្សព្វផ្សាយផែនការ និងសេចក្ដីណែនាំ ឆ្ពោះទៅកាន់ការបោះឆ្នោតឃុំសង្កាត់នៅពេលខាងមុខ។
ឯកឧត្តម សោម ស៊ុន សមាជិកគណអចិន្ត្រៃយគណបក្សខេត្តកំពង់ធំ បានបញ្ជាក់ផងដែរថា កិច្ចពិភាគ្សាក្នុងការជំនួប ជាមួយនឹងក្រុមការងារបក្សនេះ គឺជាការពង្រឹកនូវយុទ្ធវិធីមួយចំនួន និងការក្រើនរំលឹក ពាក់ព័ន្ឋនឹងការសង្កេតការណ៍ ក្នុងពេលបោះឆ្នោត ក៏ដូចជាការពង្រឹងនូវសមត្ថភាព ត្រៀមដណ្តើមជ័យជំនះ និងជាអ្នកតម្រង់វាសនាប្រទេសជាតិ។
ពិធីសំណេះសំណាលនេះ ត្រូវបានធ្វើឡើង នៅរសៀលថ្ងៃអាទិត្យទី២៣ខែមេសាឆ្នាំ២០១៧ ស្ថិតនៅវត្តបន្ទាយស្ទោងក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ក្នុងនោះពិធីជំនួបពិភាគ្សា សមាជិកអង្គពិធីទាំងមូលបានប្តេជ្ញាចិត្តដណ្តើមឲ្យបានជ័យជំនះក្នុងការបោះឆ្នោតនៅថ្ងៃទី០៤ខែមិថុនាឆ្នាំ២០១៧ខាងមុខឲ្យបានជាដាច់ខាត ក្នុងវិធីនេះដែរក្រុមការងារចុះជួយឃុំ បានឧបត្ថម្ភនូវថវិកាចំនួន ៣.០០០.០០០៛ ដើម្បីបម្រើឲ្យកិច្ចការមួយចំនួន ។
ដោយ ប៊ុន រដ្ឋា




































