កំពង់ធំៈ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានយកចិត្តទុកដាក់ជាករណីពិសេសបំផុត ជាងប្រជាជនទូទៅ លើអតីតយុទ្ធជន និងក្រុមគ្រួសារអតីតយុទ្ធជន សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រៃ បានជម្រុញឲ្យអាជ្ញាធរ និងមន្រ្តីថា្នក់មូលដ្ឋាន សមត្ថកិច្ចមូលដ្ឋានមើលថែរក្រុមគ្រួសារអតីតយុទ្ធជន នឹងត្រូវដឹងពីសុខទុក្ខនិងគ្រប់សកម្មភាព ដើម្បីជួយលើអតីតយុទ្ធជន។
ឯកឧត្តម ឧត្តមសេនយ៍ត្រី សោម ស៊ុន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ចុះសួរសុខទុក្ខដល់ក្រុមគ្រួសារអតីតយុទ្ធជន និងបាននាំនូវសេចក្តីនឹករលឹក និងសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន ដល់គ្រួសារអតីតយុទ្ធជន ដែលកំពុងតែរស់នៅក្នុងទឹកដីខេត្តកំពង់ធំ ព្រមទំាងបាននាំយកអំណោយដល់ ផ្តល់ជូនអតីតយុទ្ធជនដែលកំពុងតែជួបនូវការលំបាក ចំនួន៥នាក់ ក្នុងម្នាក់ទទួលបាន អង្ករ២៥គីឡូក្រាម មីម៉ាម៉ាមួយកេស និងថវិកាចំនួន ៥០.០០០៛សម្រាប់ជាការលើកទឹកចិត្ត។
ក្រុមគ្រួសារអតីតយុទ្ធជន ទាំង៥គ្រួសារ បានថ្លែងអំណរគុណ និងអគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានសណ្តោសប្រណីដល់អតីតយុទ្ធជនគ្រប់រូប ដោយមិនបានបំភ្លេចចោល ឲ្យរងទុក្ខវេទនា ដោយជីវភាពខ្វះខាត និងមិនបានដឹងលឺពីអាជ្ញាធរនោះឡើយ ហើយក៏សូមអគុណឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្ត ដែលបានយកចិត្តទុកដាក់ចុះធ្វើបច្ចុប្បន្នភាពជាមួយនិងអតីតយុទ្ធជន ដោយមិនខ្លាចនឿយហត់។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាស៍ថា នេះជាកាតព្វកិច្ច និងជាភារកិច្ចដ៏សំខាន់ ដើម្បីជួយដល់ បងប្អូនអតីតយុទ្ធជន ដែលកំពុងតែរស់នៅក្នុងខេត្តកំពង់ធំ កំពុងតែស្ថិតនៅក្នុងភាពខ្វះខាត ជួបនូវការលំបាក់ ជាពិសេសអ្នកមានដីអត់ផ្ទះ អ្នកមានផ្ទះមិនសមរម្យ និងអ្នកគ្មានដី គ្មានផ្ទះ និងត្រូវបានដោះស្រាយជាបន្ទាន់ តាមរយះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីសាងសង់ផ្ទះជូនពួកគាត់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យអតីតយុទ្ធជនមានទីជំរកស្នាក់នៅសមរម្យ។




































