កំពង់ធំៈ អតីតយុទ្ធជន ជាជនពិការបានបង្ហើបនូវពាក្យសម្តីដែលបាន បង្កប់ក្នុងចិត្តមកយូរថា ខ្ញុំស្រឡាញ់សន្តិភាពខ្ញុំខ្លាចហើយសង្រ្គាមព្រោះសង្រ្គាមបានបន្សល់ទុកឲ្យខ្ញុំក្លាយខ្លួនជាជនពិការ និងប្រជាពលរដ្ឋខ្មែររាប់ម៉ឺន រាប់សែនគ្រួសារ ត្រូវវិនាសព្រាត់ ប្រាស់បងប្អូន កូនចៅ ហេដ្ឋារចនាសម័ន្ឋត្រូវបានកំទេចចោល ដូច្នេះថ្ងៃនេះមានសន្តិភាព ប្រជាពលរដ្ឋរស់នៅបានសុខ គឺដោយសារតែមានស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សម្តីទាំងនេះត្រូវបាន អតីតយុទ្ធជនជាជនពិការ លើកឡើងក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ របស់ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្ត។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជា ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានដឹកនាំសហការី បន្តចុះស្វែងយល់និងសួរសុខទុក្ខ ពីជីវភាពរស់នៅរបស់អតីតយុទ្ឋជន ដែលជាជនពិការ ចំនួនបីនាក់ទៀត ដែលរស់នៅក្នុងភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៥ខែមេសាឆ្នាំ២០១៧។
លោក ចាន់ សាត បានឲ្យដឹងថា លោកជាអតីតប្រធានយោធាស្រុកសន្ទុកខេត្តកំពង់ធំ ក្នុងឆ្នាំ១៩៨៤ លោកមានក្តីរំភើបចិត្តស្ទើរស្រក់ទឹកភ្នែក ខណៈពេលដែលធ្លាប់រួមរស់ និងជាកងកម្លាំងប្រដាប់អាវុធជាមួយគ្នា ក្នុងសម័យសង្រ្គាម នៅពេលនេះបានជួបយុទ្ឋមិត្តសារជាថ្មី ក្នុងសម័យប្រទេសជាតិមានសន្តិភាព និងសូមថ្លែងអំណរគុណចំពោះសម្តេចតេជោហ៊ុន សែន ដែលបានរៀបចំបង្កើតឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជា ព្រមយកចិត្តទុកដាក់ពិសេសបំផុត ដោយមិនទុកឲ្យឯកោទៀតទេ។
នៅក្នុងឱកាសសំណេះសំណាល សួរសុខទុក្ខដល់អតីតយុទ្ធជនទាំងបីគ្រួសារនេះ ក្រុមការងារបានពាំនាំនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីយុទ្ឋជននូវ អង្ករចំនួន៧៥គីឡូក្រាម មីម៉ាម៉ា៣កេស ទឹកត្រីទឹកស៊ីអ៊ីវ៦យួរ និងថវិកាចំនួន ៣៦០.០០០រៀល ជូនដល់គ្រួសារអតីតយុទ្ធជន ។
ដោយ ប៊ុន រដ្ឋា





































