VIDEO ឯកឧត្តម​ សោម ​ស៊ុនជាប្រធានក្រុមការងារចុះជួយឃុំបន្ទាយស្ទោងចុះសួរសុខទុក្ខនិងផ្តល់អំណោយជូន​៩គ្រួសារ​ដែល​មានជីវភាពខ្វះខាត

0

កំពង់ធំៈ ឯកឧត្តម​ សោម ​ស៊ុន សមាជិក​អចិន្ដ្រៃយ៍​គណបក្សប្រជាជន​កម្ពុជា​ខេត្ត​កំពង់ធំ​ និង​ជាប្រធានក្រុមការងារ​ចុះជួយឃុំបន្ទាយស្ទោង បានដឹកនាំសហការីចុះសួរសុខទុក្ខ សមាជិក​គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៩គ្រួសារ​ដែល​មានជីវភាពលំបាកខ្វះខាត​ ព្រមទាំងផ្តល់ជូននូវ អំណោយ​ឧបត្ថម្ភ​ពី​ក្រុម​ការងារ​ចុះជួយឃុំបន្ទាយស្ទោង​ ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ ។

សមាជិកគ្រួសារ គណបក្សប្រជាជនកម្ពុជា ចំនួន៩ គ្រួសារ មានជីវភាពខ្វះខាត ត្រូវបានយកចិត្តទុកដាក់ ពីក្រុមការងាររបស់ជួយឃុំបន្ទាយស្ទោង ចុះមកសំណេះសំណាល និងសួរសុខទុក្ខ ដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីជួយជាកំលាំងចិត្ត និងបានជួយគ្នាក្នុងគ្រាលំបាក ក៏ដូចជាការផ្សារភ្ជាប់នូវចំណងមិត្តភាពរវាង ក្រុមការងារនិង អាជ្ញាធរ ដោយមិនទុកអោយលំបាកវេទនា ដោយមិនមានការអើពើនោះទេ ។

ឯកឧត្តម សោម ស៊ុន សមាជិក​អចិន្ដ្រៃយ៍​គណបក្សខេត្ត និង​ជាប្រធានក្រុមការងារ​ចុះជួយឃុំបន្ទាយស្ទោង បានមានប្រសាសន៍ថា ក្រោយពីការងារស្នូលរបស់អង្គភាព  គឺបាន​​ដឹក​នាំ​សហការី​ ក្នុង​ក្រុម​ការងារ​ចុះជួយឃុំបន្ទាយស្ទោង​ ​ ទៅ​សំណេះសំណាល​សាក​សួរ​សុខទុក្ខ​ ដល់​លោក​យាយ​លោក​តា​ ដែល​មានជីវភាពលំបាកខ្វះខាត​ នៅ​ភូមិ​បន្ទាយ​ស្ទោង​ ចំនួន​៩គ្រួសារ​ និងបាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​របស់សម្តេចតេជោ​ ហ៊ុន ​សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា​ ហើយ​និង​បាន​ផ្ដល់​ជំនួយ​ជូន​គាត់​  ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ អង្ករ​២៥គីឡូក្រាម​ មី​យើង​មួយ​កេស​ និង​ថវិកា​ចំនួន​៤០.០០០៛​ ផងដែរ។

លោក​យាយ​លោក​តា​ សមាជិកគណបក្សប្រជាជន បានថ្លែងអំណរគុណ ​សម្តេចតេជោ ​ហ៊ុន ​សែន​ ប្រធានគណបក្ស ប្រជាជនកម្ពុជា ដែល​បាន​រំដោះ​គាត់ និងក្រុមគ្រួសារ ពិសេសគឺប្រជាពលរដ្ឋទូទាំងប្រទេស ​ឲ្យ​រួច​ផុត​ពី​របបប្រល័យពូជសាសន៍ បនក្បត់ប៉ុល​ពត​  ហើយ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ន៍​គ្រប់​ទីកន្លែង​ ​ លោក​យាយ​លោក​តា​សមាជិកគណបក្សប្រជាជន ទាំង​អស់​ប្តេជ្ញា​ចិត្ត​គាំទ្រ​សម្តេចតេជោ​ ហ៊ុន ​សែន​ រហូត​អស់​មួយ​ជីវិត​ ។

ដោយ  ប៊ុន  រដ្ឋា