ក្មេងទំនើងចំនួន២ក្រុម វាយតប់គ្នាក្នុងពិធីអាពាហ៍ពិពា បណ្តាលឲ្យរងរបួស៤នាក់ ត្រូវសមត្ថកិច្ច ចាប់ឃាត់ខ្លួន.

0
ឧត្តរមានជ័យ៖ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង២និង១៥នាទី មានករណីហឹង្សាដោយចេតនាក្នុងពិធីអាពាហ៍ពិពាហ៍នៅភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ. ដែលបង្ករទ្បើងដោយក្មេងទំនើង០២ក្រុម វាយតប់គ្នាបណ្តាលរងរបួសមាន ១/ ឈ្មោះ សេ វាសនា
ភេទប្រុសអាយុ៣០ឆ្នាំមុខររធ្វើស្រែនៅភូមិបាត់ថ្កៅ ឃុំចុងកាល់ ខេត្តឧត្តរមានជ័យរងរបួសបែកក្បាល៧ហ៊ុន ។
២/ ឈ្មោះ រាំ ខ្លិម ភេទប្រុសអាយុ១៩ឆ្នាំមុខរបរធ្វើស្រែ នៅភូមិជាមួយគ្នា រងរបួសបែកលើត្របកភ្នេកខាងឆ្វេងប្រវែង៥ហ៊ុន៣/.ឈ្មោះ រើន ដូច ភេទប្រុសអាយុ២២ឆ្នាំបុខរបរធ្វើស្រែនៅភូមិជាមួយគ្នារងរបួសដាច់បាតដៃខាងស្តាំប្រវែង០១តឹក៤/ ឈ្មោះ តើយ មុំ ភេទ ប្រុសអាយុ២៤ឆ្នាំ
មុខរបរធ្វើស្រែនៅភូមិជាមួយគ្នារងរបួសបែកលើត្រជៀកខាងស្តាំប្រវែង៣ហ៊ុន។
– ភាគីម្ខាងទៀត មានឈ្មោះដូចខាងក្រោម៖១/ ឈ្មោះ លី ស៊ីមា ភេទប្រុសអាយុ១៨ឆ្នាំមុខរបរកសិករនៅភូមិ០១ ឃុំព្រះពល្លាស្រុកសេរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ២/ ឈ្មោះ សរ សេរី ភេទប្រុសអាយុ២៨ឆ្នាំមុខរបរកសិករនៅភូមិជាមួយគ្នា៣/ ឈ្មោះ ប្រាក់ សុពេក ភេទប្រុសអាយុ១៩ឆ្នាំ
មុខរបរធ្វើស្រែ នៅភូមិជាមួយគ្នា៤/ ឈ្មោះ លី ម៉ៅ ភេទប្រុស អាយុ២៨ឆ្នាំមុខរបរកសិករនៅភូមិជាមួយគ្នា។
ទាំងបួនអ្នកខាងលើនេះបានរងរបួសស្រាលនឹងបានឃាត់ខ្លួនមកសាកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកចុងកាល់ ដើម្បីសួរនាំតាមនិតិវិធី៕
(ចាន់ ធី)