ខេត្តរតនគិរី៖ នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន កាលពីវេលាម៉ោង១0និង៣ នាទីព្រឹកថ្ងៃទី២ខែឧសភាឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះឈ្មោះផល្លា ដែល ស្ថិតនៅក្នុងភូមិ មួយ ឃុំ ឡាមិញ ស្រុក បរកែវ។ កម្លាំងអធិការនគរបាលស្រុកបកែវបានដេីរល្បាតបានប្រទះឃេីញជនសង្ស័យ១នាក់បានហៅមកសួរនាំហេីយបានរកឃេីញម្សៅក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់តូចសង្ស័យថ្នាំញៀន។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ នង វណ្ណា ភេទប្រុស អាយុ ៣៩ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិប្រាកដ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ។
បច្ចុប្បន្នកម្លាំងអធិការនគរបាលស្រុកបកែវកំពុងឃាត់ខ្លួននឹងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់កាបន្តតាមនិតិវិធី។ដោយ: យក្ខឡោម



































