លោក អធិការរងស្រុក បាននាំយកថវិកា ចំនួន៤លានរឿល ជាថវិកា បេឡាមរណ: សង្គ្រោះយកទៅចូលរួមបុណសព លោក ឈឹម ម៉ ជាអតីត យោធាពិការ ដែលបានស្លាប់ដោយសារជម្ងឺ

0

 

ឧត្តរមានជ័យ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧  វេលាម៉ោង ០៩និង ៣០ នាទី លោក អនុសេនីយ៍ឯក  ទុយ ហុងលីមេបញ្ជាការងស្រុកអន្លង់វែង  បានចូលរួមជាមួយ  គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្រុកអន្លង់វែង   ដឹកនាំដោយ  លោក វរសេនីយ៍ត្រី ស៊ូ នូវ  អធិការរងនគរបាលស្រុកអន្លង់វែង   មានការចូលរួមដោយ   កងកម្លាំងទាំងបី     លោក ញិប ហា មេឃុំត្រពាំងតាវ  និងថ្នាក់ដឹកនាំ ស.អ.ក ស្រុក ថ្នាក់ដឹកនាំ  ស.អ.ក ឃុំ – ភូមិ និងមន្រ្តីពាក់ពន្ធ័ សរុបចំនួន ១៨ នាក់   បាននាំយក   ប្រាក់បេឡាមរណៈសង្គ្រោះ   ចំនួន ៤,០០០,០០០ រៀល ទៅប្រគល់ជូនគ្រួសារ សមាជិក ស.អ.ក ស្រុក  ០១ នាក់  ឈ្មោះ ឈឹម  ម៉   ភេទ ប្រុស អាយុ ៦៣ ឆ្នាំ ជា អតីតៈយោធា ពិការ  នៅភូមិអូរអង្រែ   ឃុំត្រពាំងតាវ  ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ  ដែលបានទទួលមរណៈភាពដោយជម្ងឺ  កាលពីថ្ងៃទី៣០  ខែមេសា ឆ្នាំ ២០១៧៕

(ចាន់ ធី)