ឧត្តរមានជ័យ៖ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង២២និង៣០នាទី លោកវរសេនីយ៍ទោ ហម ភិរម្យអធិការនគរបាលស្រុក បានអោយដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល បានចេញល្បាតតាមគោលដៅសំខាន់ៗនៅក្នុងភូមិសាស្រ្តស្រុក ហើយបានឃាត់ខ្លួនក្មេងទំនើង ដែលនៅតាមដងផ្លូវ ត្រង់ចំណុចភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ លោកវរសេនីយ៍ទោ ហម ភិរម្យ អធិការនគរបាលស្រុក បានឲ្យដឹងទៀតថា ក្មេងទំនើងទាំង៣នាក់នោះមានឈ្មោះដូចខាងក្រោម៖១- ឈ្មោះ សាក់ រិទ្ធី ភេទប្រុស អាយុ១៧ ឆ្នាំ រស់នៅភូមិគោកស្វាយ ឃុំគោកមន ស្រុកបន្ទាយអំពិល។
២-ឈ្មោះ ស្រ៊ី ឆុន ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល។៣- ឈ្មោះ ម៉ឺយ ម៉ាញ ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិតានេស ឃុំគោកមន ស្រុកបន្ទាយអំពិល។ដកហូតបាន ដាវស៊ាំរ៉ៃ ០១ ដើម ស្នាប់ដៃ ០១ កម្លាំងបានឃាត់ខ្លួនមកអធិកា
រដ្ឋាននគរបាលស្រុកបន្ទាយអំពិល ធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា ដើម្បីអោយឪពុកម្តាយមកធានាយកទៅផ្ទះវិញ៕ ដោយ (ចាន់ ធី)



































