លោក អ៊ិត សុធា ព្រះរាជអាជ្ញា ចេញថ្លៃបូជាសាកសពជនអនាថាបានលង់ទឹកស្លាប់

0

កំពង់ធំៈ បុរសម្នាក់ត្រូវបានអ្នកបង់សំណាញ់ ប្រទះឃើញអណ្តែតទឹកស្លាប់ យ៉ាងអាណោចអាធ័ម នៅកណ្តាលវាល សែ្រ កាលពីវេលាប្រមាណម៉ោង ២ ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៧ ស្ថិតនៅក្បែរស្តូកវិមានសព សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

តាមការឲ្យដឹងពីសមត្ថកិច្ចដែលបានធ្វើកោសល្យវិច្ឆ័យ កន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះគឺជាជន អនាថា គ្មានផ្ទះសំបែង និងមានសាច់ញាតិ បានលង់ទឹកស្រះស្លាប់ ប្រមាណ៣ថ្ងៃមកហើយ រហូតធ្វើឲ្យសាក សពទាំងមូលហើមស្អុយ ក្រោយពីសមត្ថកិច្ចជំនាញបានពិនិត្យសាកសព ដោយមិនប្រទះឃើញស្នាកស្នាម ឬចំនុចណាមួយបញ្ជាក់ពីការប្រើអំពើហឹង្សានោះទេ ទើបសណ្ឋានថា ជនរងគ្រោះជាជនវិកលចរិកនេះ បានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។

សាកសពជនអនាថានេះ ត្រូវបានលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ចេញថ្លៃដឹក ជញ្ជូន និងថ្លៃបូជាសព ជាទូទៅលោក អ៊ិត សុធា តែងតែជួយដល់ សាកសព បងប្អូនប្រជាពលរដ្ឋក្រីក្រ គ្មាន​លទ្ធភាព និងសាកសពជនអនាថា លោកទទួលចេញថ្លៃបូជាសព និងការដឹកចញ្ជូន ដើម្បីប្រារព្វពិធី​តាមប្រពៃណីខ្មែរ  ជាក់ស្តែង ជនរងគ្រោះដែលបានស្លាប់ដោយសារលង់ទឹកនេះ ត្រូវបានលោក អ៊ុត សុធាព្រះរាជអាជ្ញា ឲ្យប្រជាពលរដ្ឋស្រង់ពីទឹក ហើយដឹកមកកន្លែងបូជា នៅក្នុងវត្តទេព្យនិមិត្ម ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ដើម្បីប្រារព្វពិធីបូជាសពតាមបុណ្យតាមប្រណៃ។