ពលរដ្ឋភូមិ ច្រឹងខាងកើតចំនួន160គ្រួសារមានបញ្ហាទំនាសដីធ្លីដ៍រាំរៃគ្មានបណ្ណ័កម្មសិទ្ធ

0
ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន១៦០គ្រួសាររស់នៅភូមិច្រឹងខាងកើត សង្កាត់កូនគ្រៀលក្រុងសំរោងខេត្តឧត្តរមានជយ័មានទំនាសដីក្នុងភូមិនិងដីបង្កបង្កើនផលមិនមានប្លង់បណ្ណ័កម្មសិទ្ធ និងគេ ត្រូវបានឯកឧត្តម ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តមានជយ័បានធ្វើការសំរួលដោៈស្រាយនិងអោយខាងជំនាញសុរិយោតីខេត្តចុៈសិក្សាធ្វើប្លង់ជូនពួកគាត់ទាំង160គ្រួសារ។

ការលើកឡើងរបស់ឯកឧត្តម ស ថាវីអភិបាលខេត្តនៅព្រឹកថ្ងៃទី02ខែឧសភាឆ្នាំ2017ជាមួយបងប្អូនប្រជាពលរដ្ឋទាំង160គ្រួសារនៅក្នុងភូមិបងម្អូនផ្ទាស់តែម្តង។

ឯកឧត្តម ស ថាវី អភិបាលនៃគណអភិបាលខេតឧត្តរមានជយ័ ្តបានមានប្រសាសន៍ទៅកាន់បងម្អូនប្រជាពលរដ្ឋថាទំនាសដីធ្លីដ៍រាំរ៉ៃ ក្នុងភូមិដីបង្កបង្កើតផលរបស់បងម្អូនប្រជាពលរដ្ឋដែលមានបញ្ហានេះឯកឧត្តមនិងរៀបចំអោយសូរិយ៉ាដីពន្លឿនអោយចុះធ្វើប្លងកម្មសិិទ្ធជូនបងម្អូនអោយបានឆាប់ៗខាងមុខនេះ។
  ប្រជាពលរដ្ឋមានការសប្បាយរីករាយក្រៃលែងចំពោៈចំណាត់ការនៃការដោៈស្រាយរបស់ឯកឧត្តម ដែលសំរេចចេញប្លង់កម្មសិទ្ធដីបង្កបង្កើនផលជូនពួកគាត់ហើយពួកគាត់បានថ្លែងអំណរគុណ ចំពោៈឯកឧត្តម ស ថាវី អភិបាលខេត្តជាពិសេសគឺសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រៈរាជាណាចក្រកម្ពុជាដែលលោកតែងតែយកចិត្តទុដាក់ពីសុខទុកបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ដោយមិនគិតពីនិន្នាការនយោបាយឡើយ៕
(ចាន់ ធី)