ប្តីប្រពន្ធ២នាក់ បានបាត់ខ្លួនជាច្រើនថ្ងៃ ត្រូវបានប្រជាការពារ ភូមិប្រទះឃើញ ចង ក ធ្វើអត្តឃាតសម្លាប់ខ្លួន.

0
ឧត្តរមានជ័យ៖ នៅវេលាម៉ោង១៥,២០នាទី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧ ប៉ុស្តិរដ្ឋបាលអូរស្មាច់ បានរាយការណ៏មកថា មានប្រជាការពារភូមិបានប្រទះ ឃើញសាកសពចងកធ្វើអត្តឃាត០២នាក់ប្តីប្រពន្ធនៅចំណុចក្នុងព្រៃក្បែស្រះទឹកចម្ងាយពីភូមិ៤km ។

ភ្លាមៗយើងបានបញ្ជាកំលាំងការិ យាល័យបច្ចេកទេស សហការជាមួយប៉ុស្តិអូរស្មាច់ និងគ្រូពេទ្យចុះទៅកន្លែងកើតហេតុ។តាមការត្រួតពិនិត្យរបស់សមត្ថកិច្ចឃើញថា សាកសព ០២ នាក់ ប្តីប្រពន្ធបានចងកនិងខ្សែអង្រឹងមូលពណ៌ខៀវ ដោយពាក់កណ្តាលខ្សែ ចងនិងដើមឈើ (ដើមតាម៉េង)ចុងខ្សែទាំង២ចងម្នាក់ម្ខាង កំពស់ពីដី ៣ ម៉ែត្រ សាកសពមានសភាពរលួយ។
-តាមការបំភ្លឺរបស់ ឈ្មោះ ចៀន នួន ភេទស្រី អាយុ ៣៧ ឆ្នាំដែលត្រូវជាកូនប្រសារជនរងគ្រោះបានរៀបរាប់ថា. ជនរងគ្រោះជាឪពុកក្មេក ឈ្មោះ ឃឹម លាង អាយុ ៦២ ឆ្នាំមានជម្ងឺ សរសៃប្រាសាទ ឯជនរងគ្រោះជាម្តាយ ក្មេក ឈ្មោះ សៀក ហុង អាយុ ៥៧ឆ្នាំ ទាំង០២នាក់ជាគ្រួសារទីទាល់ក្រ រស់នៅភូមិក្តី ឃុំព្រៃតាហួរ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានកូន០៤នាក់ បានប្តីប្រពន្ធបែកចេញអស់ហើយនៅឯស្រុកកំណើត. ជនរងគ្រោះទាំង០២បានមកលេងនិងជាមួយកូនប្រសារ ទោះខ្លួនបានលេងលះគ្នាជាមួយប្តីជាកូនរបស់ជន រង គ្រោះក៏ដោយ. ពួកគាត់គ្មានទីពឹងនៅជាមួយកូននេះបន្តិចកូននោះបន្តិចជួននៅតែ០២នាក់ លុះនៅថ្ងៃ ១៧.០៤.២០១៧ ក៏បាត់ឪពុកនិងម្តាយក្មេក ខ្លួនកូនប្រសារបានដើររកនិងឲ្យអ្នកភូមិនិងប្រជាការពារជួយរកជាច្រើនថ្ងៃទើបប្រទះឃើញចងកស្លាប់ទាំង២នាក់។
+ការពិនិត្យដែលមានការលំបាកណាស់ ដោយសារ សាកសពមានសភាពហើមរលួយ ហើយក្រៀមស្វិតទៅវិញអស់រយះពេល ១៦ថ្ងៃមកហើយគិតពីថ្ងៃបាត់ខ្លួន ប៉ុន្តែនៅជុំ វិញកន្លែងកើតហេតុពុំមានដានស្នាមអ្វីគួរឲ្យសង្ស័យនោះឡើយ៕
ដោយ  (ចាន់ ធី)