កំពង់ធំៈ សោកវិនាសកម្មមួយបានធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយក្តីរន្ធត់ដល់ប្រជាជលរដ្ឋ បានធ្វើឲ្យស្រ្តីជាប្រពន្ឋ ត្រូវបានស្លាប់យ៉ាងអាណោចអាធ័ម បណ្តាលមកពីភ្លើងប្រច័ណ្ទ របស់ប្តី បានយកកាំបិត មកកាប់ចាក់ប្រពន្ឋបណ្តាលឲ្យ ស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាម ក្រោយមកខ្លួនជាប្តីបាន យកថ្នាំបំពុលកុកមកផឹកថ្នាំពុលដើម្បីសម្លាប់ខ្លួនតាមក្រោយ ដើម្បីគេចវេសពីទោស តែមិនស្លាប់។
ហេតុការនេះបានកើតឡើង កាលពីថ្ងៃទី៣ ខែ ឧសភា ឆ្នាំ ២០១៧ វេលាម៉ោង ៩និង២៥នាទី នៅចំនុចផ្ទះកើតហេតុភូមិ កំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបានបង្ករឡើងដោយជនសង្ស័យជាប្តីឈ្មោះ ផេង ធឿងភេទប្រុស អាយុ38ឆ្នាំ បានធ្វើសកម្មភាព យកកាំបិតកកុក ដងឫស្សីមកកាប់និងចាក់ លើប្រពន្ធឈ្មោះ អួន សាអ៊ីម អាយុ36 ឆ្នាំមុខរបរធ្វើស្រែ បណ្តាលអោយមានរបួសចំនួន4កន្លែង នៅលើបំពង់ក1កន្លែង,ក្រោមបបូមាត់ខាងឆ្វេង ចំនួន3កន្លែង បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុភ្លាមៗ។
ចំណែកជនសង្ស័យជាប្តី ក្រោយពីបានឃើញប្រពន្ឋដាច់ខ្យល់ស្លាប់ ជនសង្ស័យបាន យកថ្នាំពុល សំរាប់បាញ់សំលាប់ខ្មៅ ម៉ាក ដេកូ600SLចំណុះ350 ml មកផឹកដើម្បីសម្លាប់ខ្លួនឯង ក្រោយពេលកើតហេតុ លោកឧត្តមសេនីយ៍ត្រីកែ ខាន់ណារ៉ា ស្នងការរងផែនព្រហ្មទណ្ឌ ខេត្តកំពង់ធំដឹកនាំមន្ត្រីក្រោមឱវាទ ចុះមកដល់កន្លែងកើតហេតុ ហើយបានដឹកជនសង្ស័យជាប្តីទៅសង្រ្គោះនៅមន្ទីរពេទ្យ។
លោកឧត្តមសេនីយ៍ត្រី កែ ខាន់ណារ៉ា ស្នងការរងកណ្តាលយុត្តិធម៌ នៃស្នងការនគរបាលខេត្តកំពង់ធំ បញ្ជាក់ថា ចំពោះមូលហេតុនៃអំពើឃាតកម្មនេះ គឺបណ្តាលមកពីប្តីស្រវឹងស្រា និងប្រច័ណ្ឌប្រពន្ធឈានដល់ការកាប់ និងអារកសម្លាប់យ៉ាងសាហាវ បន្ទាប់មកជនល្មើសបានផឹកថ្នាំសម្លាប់ខ្លួន ប៉ុន្តែមិនទាន់ស្លាប់ទេកំពុងសង្គ្រោះបន្ទាន់ ក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។
ដោយ ប៊ុន រដ្ឋា



































