កំពង់ធំៈ យ៉ាងហោចណាស់បានធ្វើឲ្យបុរសម្នាក់បានស្លាប់ និង២នាក់រងរបួសធ្ងន់ ស្ថិតក្នុងអាការៈធ្ងន់ធ្ងរ គួរអោយមាន ការព្រួយបារម្ភណ៍ពីសំណាក់សាច់ញាតិបងប្អូន ដោយសារតែការបើកបរមិនគោរពច្បាប់ចរាចរណ៍ បណ្តាលឲ្យបុកគ្នា យ៉ាងពេញទំហឹង ម៉ូតូនិងម៉ូតូ កាលពីវេលាម៉ោង ៦ និង១០នាទីថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៧១ ត្រង់ចំនុចភូមិបារាយណ៍ជាន់ដែក ឃុំបាល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយសារតែការបើកបរដោយមិនប្រកាន់ស្តាំ ហើយបើកបរក្នុងល្បឿន លឿនទើបបណ្តាលឲ្យបុកគ្នា រវាងម៉ូតូម៉ាកវេវ ពណ៌ ខ្មៅ គ្មានស្លាកលេខ បានបើកបរដោយឈ្មោះ ម៉ក់ លាង ភេទ ប្រុស អាយុ ៦២ឆ្នាំ ពីទិសខាងលិច សំដៅទៅទិសខាងកើត ក្រោយពីកើតហេតុ សាច់ញាតិបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ តែដោយទ្រាំនិងស្នាមរបួសមិនបាន ក៏បានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង ។
ចំណែកភាគីម្ខាងទៀត បើកបរដោយអ្នកជំនាញបង្ហោះម៉ូតូប្រចាំភូមិ ដែលត្រូវបានគេស្គាល់ឈ្មោះ យាន ធឿង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិធូ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានបើកបរឌុបគ្នា២នាក់បានបើកមកបុកជនរងគ្រោះបណ្តាលឲ្យរបួសហើយដល់ដាច់ខ្យល់ស្លាបនៅក្នុងមន្ទីរពេទ្យ ដោយម៉ូតូម៉ាក MSX ពណ៌ សរ ពាក់ស្លាកលេខកំពង់ធំ 1I -8673 បានរងរបួសធ្ងន់ទាំង២នាក់ក្នុងមន្ទីរពេទ្យ ដែលមានអ្នករួមដំណើរ ឈ្មោះ ផា ចិត្រ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។
ដោយ ប៊ុន រដ្ឋា




































