VIDEO ប្រជុំបូកសរុបលទ្ធផលការងារប្រឡងប្រណាំងឆមាសទី១ លើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០១៧

0

កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែងនៅក្នុងអង្គប្រជុំថា លទ្ធផលសកម្មភាពរបស់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ សម្រេចបានក្នុងចលនាប្រឡងប្រណាំង ដែលបានផ្អែកលើខ្លឹមសារទាំង៥  របស់យោធភូមិភាគទី៤បានដាក់ចេញ ដោយការពិនិត្យលើលទ្ធផលជាក់​ស្តែង នូវសមិទ្ធផលរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដែលលទ្ធផលទាំងនោះមាន សំណង់អាគារ ធ្វើការ ការរៀបចំសោភ័ណភាពទីតាំង ការគ្រប់គ្រងកម្លាំង ពង្រឹងផ្នែកវិន័យ សណ្តាប់ធ្នាប់ គ្រប់គ្រងអាវុធជាតិផ្ទុះ របៀបធ្វើការ ការដាំដុះបន្លែបង្ការ ចិញ្ចឹមសត្វ ថែទាំសុខភាពកងទ័ព ។

ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបញ្ជាក់ថា ចំពោះការងារអតីតយុទ្ធជន សមាគមស្រុក ក្រុង បានយកចិត្តទុកដាក់បំផុតលើជីវភាព និងសុខទុក្ខរបស់គ្រួសារអតីតយុទ្ធជន ព្រមទាំងបានសហប្រតិបត្តិការជាមួយអន្តរជាតិ  សហការបង្រ្កាបបទល្មើសនានា ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ ចូលរួមរក្សាសន្តិសុខ ស្ថេរភាពសង្គម ប្រសាសន៍នេះត្រូវបានលើក ឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រឡងប្រណាំងឆមាសទី១ លើកទិសដៅអនុវត្តឆមាសទី២ ឆ្នាំ២០១៧ ដោយមាន ឧត្តមសេនីយ៍ទោ ស៊ុន គឹមថៃ មេបញ្ជាការង និងជាប្រធានគណៈកម្មការប្រឡងប្រណាំង បញ្ជាការដ្ឋាន យោធភូមិភាគទី៤ ជាគណៈអធបិតី នៅព្រឹកថ្ងៃទី​៥ ខែឧសភា ឆ្នាំ ២០១៧។

បន្ទាប់ពីលោក វរៈសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការង និងជាប្រធានអនុគណៈកម្មការប្រឡងប្រណាំងរបស់ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអានរបាយការ និងបទពិសោធន៍ការងារប្រឡងប្រណាំងជូនអធិបតីនិងគណៈប្រតិភូយោធភូមិភាគទី៤  រួមទាំងសមាសភាព​ចូលរួម​ក្នុង​កម្មវិធី​ចំនួន​៩៥​ នាក់​ ដែល​ជា​មេបញ្ជាការ​ មេបញ្ជាការ​រង​គ្រប់​បណ្ដា​អង្គភាព​និង​ស្ថាប័ន​ចំណុះ​បញ្ជាការ​រដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​រួចមក ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ  ស៊ុន គឹមថៃមេបញ្ជាការងយោធភូមិភាគទី៤ បានមានប្រសាសន៍កោតសរសើរ វាយតំលៃខ្ពស់ចំពោះស្នា​ដៃ លទ្ធផលការងារប្រឡងប្រណាំង ដែលសម្រេចបានជោគជ័យរបស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ថែមទាំងមាន កិច្ចសហការល្អជាមួយនឹងរដ្ឋបាលដែនដី មានភាពរ៉ឹងមាំ ធ្វើឲ្យប្រជាពលរដ្ឋមានសន្តិសុខ សុវត្តិភាពល្អ ដោយបានគោរពតាមខ្លឹមសារ សកម្មភាព​ការងារ​ប្រឡង​ប្រណាំង​ទាំង​៥១/​ ប្រយុទ្ធ​ ត្រៀម​ប្រយុទ្ធ​ការងារ​ល្អ​២/ហ្វឹកហ្វឺន​រៀនសូត្រ​ល្អ៣/​ ទស្សនៈត្រឹមត្រូវ​ ឆន្ទៈ​មោះមុត​ សាមគ្គី​វន័យល្អ​ ៤/​គ្រប់​គ្រង​កម្លាំង​ មធ្យោបាយ​ អាវុធ​យុទ្ធ​ភ័ណ្ឌ​ គ្រឿង​ចក្រ​ឲ្យ​បាន​ម៉ឺងម៉ាត់​ម៉ត់ចត់​ និង​មិន​ឲ្យ​បាត់បង់​​៥/​ ម្ចាស់​ការ​បង្កបង្កើនផល​ សន្សំសំចៃ​ ធា​នា​សុខភាព​ និង​ជីវភាព​រស់នៅ​ល្អ​។

ដោយ  ប៊ុន រដ្ឋា