VIDEO ​គ្រួសារ​អតីតយុទ្ធជន៥នាក់ ត្រូវបានយកចិត្តទុកដាក់ពីសំណាក់ប្រធានសមាគមអតីតយុទ្ធជនខេត្ត

0

កំពង់ធំៈ ក្រុមគ្រួសារអតីតយុទ្ធជន ដែលជាជនទីទាល់ក្រ ជួបការលំបាក ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុ ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ ដឹកនាំសហការីចុះ សួរសុខទុក្ខ  សំណេះសំណាល ដើម្បីលើកទឹកចិត្ត ផ្សាភ្ជាប់នូវចំណងមិត្តភាព ក្នុងនាមមិត្តធ្លាប់រួមអាវុធ ដែលបាន ចូលនិវន្ត៍ជន ឬពិការ ។

អតីតយុទ្ឋជន​ចំនួន​៥គ្រួសារ​ទៀត​ដែល​មានជីវភាពលំបាកខ្វះខាត​ ត្រូវ​ ឯកឧត្តម ឧត្តមសេនីត្រី សោម ស៊ុន យកចិត្ត ទុកដាក់ពិសេសបំផុត ហើយនិងបាន​ធ្វើ​ការ​ដោះស្រាយ​ជូន​ នូវបញ្ហាកង្វះខាតមួយចំនួន រួមទាំងសំណូមពរ ផ្សេងៗរបស់គ្រួសារអតីតយុទ្ធជន កាលថ្ងៃទី​០៨ខែឧសភា​ឆ្នាំ​២០១៧​ នៅក្នុង​បរិវេណ​បញ្ជាការ​ដ្ឋាន​ផ្នែក​សឹក​រង​សណ្តាន់នៃតំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ ក្នុង​ឱកាស​នេះ​ដែរ​ក្រុម​ការងារ​បាន​ផ្ដល់​ជូន​គ្រួសារអតីតយុទ្ធជន ​ក្នុង​ម្នាក់​ៗ​ទទួលបាននូវអង្ករ​ចំនួន​២៥គីឡូ​ក្រាម​ មីយើង​មួយ​កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ ទឹក​បរិសុទ្ធ​២យួរ​ និង​ថវិកា​ចំនួន​៥០.០០០៛​ ។

ឯកឧត្តម ឧត្តមសេនីត្រី សោម ស៊ុន  បានមានប្រសាសន៍ ​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​  ពិសេស​បាន​បញ្ជាក់​ថា​ ជានិច្ចកាល​ ​សម្តេចតេជោ​ ដឹង​គុណ​ជា​និច្ច​ចំពោះ​អតីត​យុទ្ធ​ជន​យើង​  ដោយ​មិន​ទុក​ឲ្យ​អតីត​យុទ្ធ​ជន​យើង​មាន​ភាព​ឯកោ​ទៀត​ទេ​  គឺនៅ​គ្រប់​ទីកន្លែង​មាន​សមាគម​អតីត​យុទ្ធ​ជន​យើង​គ្រប់​គ្រង​ថែរក្សា​ ដើម្បី​ដឹង​សុខ​ដឹង​ទុក្ខ​របស់​បងប្អូន​ ។

ក្រុមគ្រួសារអតីតយុទ្ធជន ទាំង៥គ្រួសារ បានថ្លែងអំណរគុណ យ៉ាងក្រែងលែង ដោយរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ដោយ​សារ ការយកចិត្តទុកដាក់របស់សម្តេច តេជោ ហ៊ុន សែន ​ដែលជាប្រមុខដឹកនាំប្រទេសដ៏ឆ្នើម នាំនាវាសន្តិភាពឆ្ពោះទៅរកភាពរីកចំរើន និងការអភិវឌ្ឍន៍ និងអគុណចំពោះឯកឧត្តម សោម ស៊ុន ព្រមទាំងក្រុមការងារស្រុក ដែលបានគិតគូរ ដោយមិនរើសរអើង និងទុកឲ្យនៅឯកកោនោះទេ និងសូមជូនពរឲ្យសុខភាពល្អ សម្រេចភារកិច្ចជោកជ័យគ្រប់ពេលវេលា។

ដោយ ប៊ុន រដ្ឋា