​ការរំលោភ​ឈូសឆាយ​ដីព្រៃ​លិច​ទឹក​តំបន់​បី និង​បំផ្លាញ​ធនធាន​ជលផល​ក្នុង​បឹង​អភិរក្ស សម្រាប់​ត្រី​ពង​កូន នៅតែ​បន្ត​កើតឡើង​គ្មាន​ទីបញ្ចប់​!

0

​ខេត្តកំពង់ធំ​៖​ក្រោយពី​បាន​ទួល​ព័ត៌មាន​ថា មាន បទល្មើស ឈូសឆាយ​ដីព្រៃ​លិច​ទឹក​តំបន់​បី និង​ដាក់​សម្រាស​បំផ្លាញ​ធនធាន​ជលផល​ក្នុង​បឹង​អភិរក្ស សម្រាប់​ពូជ​ត្រី​ពង​កូន រាប់រយ​កន្លែង ដោយ​មិន​ខ្លាច និង​ញញើត​ច្បាប់​ដាក់ទោស​ឡើយ ហើយ​ក្រុម​នេះ​នៅតែ​បន្ត​ដើរ​រុក្ខ​រានទន្ទ្រាន ដីព្រៃ​លិច​ទឹក​យ៉ាង​អនាធិបតេយ្យ គេ​ពុំដែល​ឃើញ មន្ត្រី​ជំនាញ​ណា​មក​បង្ក្រាប​ឡើយ ។​
ប្រជា​ពល​រដ្ន​រឹះ​គន់​ថា លោក អ៊ុំ ធា អនុប្រធាន និង​លោក ប៉ាត បាន ប្រធាន​សហព័ន្ធ សហគមន៍​នេសាទ​ដែលមាន​សិទ្ធិ​គ្រប់គ្រង​សមាគមន៍​ចំនួន​៣ គឺ​សមាគមន៍ ភូមិ​ភ្នៅ សមាគមន៍​ភូមិ កងមាស សមគ​មន៍ ភូមិ ត្រើយ​អូរ បាន បើកដៃ​ឱ្យ​ក្រុម​នេសាទ ដាក់​សម្រាស រាប់រយ​កន្លែង ហើយ​បង្គាប់​ឱ្យ​បង់ប្រាក់​ក្នុង​១​កន្លែង​១០​ម៉ឺន​រៀល ជា​ថ្នូរ​នឹង​បានដាក់​សម្រាស​ចាប់​ត្រី​ក្នុង​ដងស្ទឹង​ជី​នឹ​ត​។​
​ចំណែក​ក្នុង​បឹង​អភិរក្ស​វិញ​មិនដឹង​បង់ថ្លៃ​ប៉ុន្មាន​នោះទេ បទល្មើស​ទាំងនេះ​នៅក្នុង​ឃុំ​ភ្នៅ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។​ក្រោយពី​បាន​ទួល​ព័ត៌មាន​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ ឩ​សភា ឆ្នាំ​២០១៧ ក្រុម​អ្នកយកព័ត៌មាន​បាន​ចុះទៅ​ទីនោះ សង្កេតឃើញថា មាន​បឹង​ចំនួន​៩​ដែលជា​បឹង​អភិរក្ស​ពូជ​ត្រី មាន បឹង ក្រៃ​ស្នោ តូច និង ធំ​; បឹង​កណ្ដោល តូច និង​ធំ បឹង​ក្របី​ខ្ចក តូច​និង​ធំ បឹង​ព្រួស បឹង តា​មុន និង​បឹង​ចំណារ បឹង​ទាំង​៩​នេះ​ត្រូវបាន ប្រធាន អនុប្រធាន សហព័ន្ធ​សមាគមន៍ បើកដៃ​អោយ​ប្រជា​នេសាទ​ដាក់​សម្រាស​។ ចំណែកឯ​បទល្មើស​ឆក់​ត្រី​វិញ គឺ​បង់​ជា​ខែ តែ​មិនបាន​បញ្ចា​ក់ថា​ថ្លៃ​ប៉ុន្មាន​នោះទេ​។​
ក្នុងនោះ​យើង​បានឃើញ​គេ​រំលោភ​ឈូសឆាយ​យក​ដីព្រៃ​លិច​ទឹក​តំបន់​បីរ ចំនួន​ពីរ​កន្លែង​ឆ្ងាយ​ពីគ្នា ១​គឺ​នៅ​ចំណុច​បឹង​ចាម​បាច ស្ថិត​ខាងជើង​បឹង​តា​ម៉ុ​ន ខាងកើត​បឹង​ព្រួស​ជិត​៣០​ហិច​តា​ដី និង​មួយកន្លែង​ទៀត​នៅ​ចំណុច​បឹង​ចំណារ ស្ថិត​ខាងជើង​បឹង​កណ្តោល ខាងលិច​បឹង​ព្រួស​ជិត​៣០​ហិតា​ទៀត​។​ទង្វើ​ទាំងនេះ​ត្រូវបាន​គេ​សង្ឃ័​យ​ថា មានការ​ត្រូវ​រូ​វ​ជាមួយ​មន្ត្រី​ជំនាញ បើ​មិនត្រូវ​ទេ គឺ​មិន​អាចធ្វើ​បានឡើយ​។
​លោក ប៉ាត បាន​ប្រធាន​សហព័ន្ធ​សមាគមន៍​បាន​បញ្ចា​ក់ថា កន្លែង​ដែល​លោក​គ្រប់គ្រង​ពុំមាន​បទល្មើស​ធំដុំ​នោះទេ មានតែ​ប្រជា​ពល​រដ្ន កាប់ចំការ​របស់គាត់​តិចតួច​តែប៉ុណ្ណោះ ។​
លោក​ប៉ែន វណ្ណ​រិ​ទ្ធ នាយ​ខ័​ណ្ឌ​រដ្ឋបាល​ជលផល ខេត្តកំពង់ធំ បាន​ប្រាប់​ក្នុង​កិច្ច​សម្ភាស​ថា ក្រោយពី​បានទទួល​ព​ត័​មាន​លោក​បាន​បញ្ចា​អោយ​មន្ត្រី​របស់លោក​ចុះទៅ​មើល ហើយ បើ​មានការ​បទល្មើស ថ្មីៗ​មែន​នោះ លោក​និង​ធ្វើ​របាយការណ៍​ដាក់​ទៅ​តុលាការ​តែម្ដង​។​ការរំលោភបំពាន ឈូសឆាយ​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​បី​យកមក​ធ្វើ កម្មសិទ្ធិ​ផ្ទាល់ខ្លួន និង​បន្ត​លក់ ទៅ​ឲ្យ​ឈ្មួញ​ចូលកាន់​កាប់​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ភ្នៅ​បាន​លើកឡើងថា លោក​ប៉ាត បាន ជា​មេបទ​ល្មើស ខាង​ឈូសឆាយ ដីព្រៃ​របស់​រដ្ឋ យកមក​ធ្វើ​កម្មសិទ្ធិ ផ្ទាល់ខ្លួន​នោះ ជា​រាងរាល់ឆ្នាំ នៅ​រដូវ​ទឹក​ស្រក់ ថ្មីៗ​នេះ គេ​បាន​បញ្ជូន អាត្រា​ក់ទ័​ចំនួន​បី​គ្រឿង ទៅ​ឈូស​ដីព្រៃ​លិច​ទឹក នៅក្នុង​តំបន់​បី​តាម មាត់​ស្ទឹង​បឹង​ប៊ួ​រ​ពង្រីក បន្ថែម​ដី របស់ខ្លួន ឲ្យ​កាន់តែ​ធំ ងាយ​និង បំបែក​លក់​ជា​ហិតៗ​លក់​ឲ្យ​ឈ្មួញ​រាល់​ឆ្នាំ​។ តាម​ប្រភព​ដដែល បាន​បន្តទៀតថា នៅ​ចំណុច​ខាងលើ បានក្លាយ​ទៅ​វាល ស្រែប្រាំង​អស់​ទៅហើយ បឹង​ទន្លេសាប អស់​មានព្រៃ សម្រាប់​ត្រី​ពង​កូន ក្រោម​ឥទ្ធិពល របស់​មេ​ឈ្មួញ​ដី ឈ្មោះ ប៉ាត បាន និង​ឈ្មោះ អ៊ុំំ ធា មិនដែល​ឃើញ​មាន មន្ត្រី​ជំនាញ​ចុះបង្ក្រាប​។
បើ​យោងតាម​ច្បាប់​ជលផល​បាន​ចែងថា​៖ បទល្មើស​ដាក់​សម្រាស់​នេះ​បានធ្វើ​អោយមាន​ផលប៉ះពាល់​ច្រើនយ៉ាង​ដល់​ធនធាន​ជលផល​ជាតិ និង​បើ​គិតពី​ទោសទណ្ឌ​នៃ​ច្បាប់​វិញ​ក៏មាន​ទោស​៣​យ៉ាង​ផងដែរ​គឺ ១.​កាប់​ព្រៃ​លិច​ទឹក មាត្រា​១០១ ជាប់ពន្ធនាគារ​ពី​១​ខែ​ទៅ​១​ឆ្នាំ ពិន័យ​ប្រាក់​ពី​១​លាន​ទៅ​៥​លាន​រៀល ២.​ដឹកជញ្ជូន​សម្រាស់ មាត្រា​១០១ មានទោស​និង​ពិន័យ​ប្រាក់​ដូចគ្នា ៣.​ដាក់​សម្រាស់​ចាប់​ត្រី មាត្រា​១០០ ដាក់ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៣​ឆ្នាំ ពិន័យ​ប្រាក់​ពី​៥​លាន ទៅ​៥០​លាន​រៀល ។ ប៉ុន្តែ​មានតែ​ច្បាប់ បើ​មន្ត្រី​ជំនាញ​មិន​យក​ច្បាប់​មក​អនុវត្ត បែរជា​ឃុបឃិត បណ្តែតបណ្តោយ ក៏​គ្មាន​ន័យ​អ្វី​ដែរ​បើ​គេ​មិន​បង្ក្រាប​នោះ ដូច​ពាក​ស្លោ​កមួយ​លើកឡើងថា ជលផល​បំផ្លាញ​ត្រី មេព្រៃ​បំផ្លាញ​ឈើ​៕​ប៊ុន​រិទ្ធី​