កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ចុះសួរសុខទុក្ខ អតីតយុទ្ធជន និងគ្រួសារយោធិនពលីមរណចំនួន៥គ្រួសារទៀតដែលមានជីវភាពលំបាកខ្វះខាត រស់នៅស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ។
សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានចុះសំណេះសំណាល សួរសុខទុក្ខ ដែលបានដឹកនាំដោយ ប្រធានសមាគមន៍អតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១១ខែឧសភាឧសភា ឆ្នាំ២០១៧ សរបញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់ និងផ្តល់ក្តីសង្ឃឹមដល់ក្រុមគ្រួសារអតីតយុទ្ធជន ឲ្យទទួលនូវភាពកក់ក្តៅ ហើយផ្សាភ្ជាប់នូវចំណងមិត្តភាពរវាងអាជ្ញាធរ និងគ្រួសារយោធិន។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថា អតីតយុទ្ធជន និងគ្រួសារយោធិនពលីមរណ គឺជាគ្រួសារដែលមានគុណលើប្រទេសជាតិ និងជាគ្រួសារដែលត្រូវបានតប ស្នងដោយការមើលថែរពីអាជ្ញា ជាពិសេសក្រុមការងារសមាគម ដោយមិនទុកឲ្យឯកកោម្នាក់ឯងនោះទេ មិនតែប៉ុណ្ណោះដោយមានការផ្តាំផ្ញើរសួរសុខទុក្ខពីសម្តេច តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដោយក្តី ព្រួយបារម្ភណ៍ ពីជីវភាពរស់នៅរបស់ក្រុមគ្រួសារយោធិន ព្រមទាំងបានណែនាំឲ្យសមាគមន៍ខេត្តក្រុងជួយអោយអស់ លទ្ធភាពទាំងជីវភាពរស់នៅ ទាំងការខ្វះខាត ដែលប្រឈមនានា ហើយឲ្យជួយដោះស្រាយជាបន្ទាន់ផងដែរ។
ជាក់ស្តែងអតីតយុទ្ធជនចំនួន៥គ្រួសារ ដែលរស់នៅបរិវេណផ្នែកសឹករង ភូមិសាលាវិស័យ ឃុំសាលាវិស័យស្រុកប្រសាទបល្ល័ង្ក ខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះសម្តេចតេជោហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ របស់ពួកគាត់ ហើយគាត់បានប្តេជ្ញាចិត្តនៅបន្តគាំទ្រសម្តេច លុះអវសានជីវិត ក្នុងឱកាសនេះក្រុមការងារបានផ្ដល់ ក្នុងម្នាក់ៗទទួលបានអង្ករចំនួន២៥គីឡូក្រាម មីយើងមួយកេស និងថវិកាចំនួន៥០.០០០ ៛ ។
ដោយ ប៊ុន រដ្ឋា




































