VIDEO កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំគ្រប់រូបទទួលបានអាវភ្លៀងជាអំណោយសម្តេចតេជោ ហ៊ុន សែន

0

កំពងធំៈ កងកម្លាំងគ្រប់រូប ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានទទួលអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិព្រឹទ្ឋបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានគិតគូរ ពីសុខទុក្ខ និងការរស់នៅរបស់កងទ័ព ដែលកំពុងតែឈរជើងប្រចាំការនៃទិសនា ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ ជាពិសេស កងកម្លាំង របស់តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកអំណោយអាវភ្លៀង របស់ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់ជូនដល់ កងកម្លាំងនៅវេលាម៉ោង៦,១៥នាទីព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០១៧ នៅបរិវេណបញ្ជាការរដ្ឋានវរសេនាតូចថ្មើរជើងលេខ១ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីប្រើប្រាស់នារដូវភ្លៀងធ្លាក់ ដែលបានរំកិលខិតមកដល់ខាងមុខនេះ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដឹកនាំនាវាសន្តិភាពឆ្ពោះទៅរកភាពរីក ចម្រើន គ្រប់វិស័យ ជាពិសេសវិស័យការពារជាតិ បានធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងស្ថេរភាពនយោបាយជិត ៤០ឆ្នាំ ធ្វើឲ្យគ្រួសារកងទ័ព ក៏ដូចជាគ្រួសារប្រជាពលរដ្ឋ គឺបានរស់រួមសុខរួមទុក្ខជាមួយគ្នា ឪពុក កូន ជាម្តាយ និងសាច់ញ្ញាតិ ដោយពុំការឃ្លាតចាកឆ្ងាយដូចសម័យសង្រ្គាមនោះឡើយ ក្នុងនោះបានធ្វើឲ្យជីវភាពគ្រួសារនីមួយៗមានលទ្ធភាព កសាងសុភមង្គល់ ទើបយើងខ្ញុំទាំងអស់គ្នាខ្លាចហើយសង្រ្គាម និងស្អប់ខ្ពើមសង្រ្គាមជារៀងរហូត។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានបន្តថា ដោយសារប្រទេសជាតិមានសន្តិភាព មានភាពរីកចម្រើន ដោយយើងខ្ញុំទាំងអស់គ្នាជានាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំសូមគាំទ្រសម្តេចតេជោហ៊ុន សែន ទីណាមានសម្តេចតេជោហ៊ុន សែន ទីនោះ មានសន្តិភាពនិងការអភិវឌ្ឍន៍ប្រទេសជាតិ និងសូមគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិតិព្រឹទ្ឋបណ្ឌឹត ព្រមទាំងបុត្រាបុត្រីចៅប្រុសចៅស្រី សូមបានជួបប្រទះតែនិងពុទ្ឋពរបួនប្រការគឺ អាយុ វណ្ណៈ សុខះ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ ។