កំពង់ធំៈ ឯកឧត្តម ឧត្តមសេនីយ័ត្រី សោម ស៊ុន បានថ្លែងក្នុងពិធី បើកវគ្គហ្វឹកហ្វឺនបំប៉នដល់នាយទាហាន នាយទាហានរង និងពលទាហានវរសេនាតូចថ្មើរជើងលេខ១ និងយុទ្ធដំណើរថាក្នុងឆ្នាំនេះ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដំណើរការបើកវគ្គហ្វឹកហ្វឺន ប្រចាំឆ្នាំ តាមផែនការថ្នាក់លើបានកំណត់ ដែលមានសមាជិក១០០នាក់ មាន ទីតាំងនៅវរសេនាតូចថ្មើរជើងលេខ១ ស្ថិតនៅក្នុងភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ ដើម្បីបំប៉ននូវផ្នែកយុទ្ធវិធី វិន័យ សណ្តាប់ធ្នាប់ និងបង្កើនមនស្សិកាស្នេហាជាតិ ពង្រឹងតួនាទី ចូលរួមក្នុងកិច្ចការពារ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ។
ឯកឧត្តម សោម ស៊ុន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ជួយជួសជុលទំបន់បាញ់ស៊ី ដែលមានប្រវែង ១១៥ម និងឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និងមេបញ្ជាការយោធភូមិភាគទី៤ ដែលបាន ឧបត្ថម្ភត្រីខកំប៉ុង សម្រាប់ការហ្វឹកហ្វឺន និងបានបញ្ជាក់ រយះពេលនៃការហ្វឹកហ្វឺនគឺ៤៥ថ្ងៃ ដោយមានការយុទ្ធដំណើរ២ថ្ងៃ១យប់ ឆ្លងកាត់វាលលំហរ ស្ទឹង បឹងបួរ និងព្រៃព្រំ ចម្ងាយ៣២គ.ម ចេញដំណើពីវរសេនាតូចថ្មើរជើងលេខ ឆ្ពោះទៅកាន់ ភូមិក្រពើ ឃុំទួលគ្រើល ហើយក៏មានរៀបចំបាញ់គ្រាប់ពិត ប្រភេទអាវុធបេ ៤០ និងបេ៤១ ដើម្បីត្រួតពិនិត្យគុណភាពអាវុធ ក៏ដូចជាគុណភាពគ្រាប់ក្នុងពេលប្រើប្រាស់របស់សិក្ខាកាមយើង ហើយបានទទួលឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន ៣០០០ រៀលក្នុងម្នាក់ បូកបន្ថែមនិងប្រាក់ហូប អង្ករដែលមានស្រាប់ ក្នុងមួយសប្តាហ៍រៀន៦ថ្ងៃ ក្នុងមួយថ្ងៃរៀន៧ម៉ោង រៀននៅវរសេនាតូចថ្នើរជើងលេខ១ ភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័្លង្គ ខេត្តកំពង់ធំ សិក្ខាម១០០នាក់ គណកម្មការ១២នាក់ ក្រុមគ្រូ២៣នាក់ ។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ កោតសរសើរចំពោះឯកឧត្តម មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ និងកងកម្លាំងទាំងអស់ដែលមានស្នាដៃលេចធ្លោ ជាងអង្គភាពនានា ដែលបានសហការជា មួយនិងសមត្ថកិច្ច ក្នុងការបង្រ្កាបបទល្មើសព្រៃឈើ បទល្មើសនេសាទ និងទប់ស្កាត់រាល់បទល្មើសផ្សេងមានប្រសិទ្ធភាព និងជាកម្លាំងដែលសំខាន់ក្នុងកិច្ចសហការជាមួយរដ្ឋបាលខេត្តបានល្អគួអោយកោតសរសើរ ថែមទាំងពុំដែលលឺ ពាក់ព័ន្ឋនឹងបទល្មើសផ្សេងៗទៀតផង ហើយក៏សូមកោតសរសើរចំពោះមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំអនុវត្តតាមតួនាទី ក្រៅពីការងារស្នូលរបស់អង្គភាព បានធ្វើការងារមនុស្សធម៌ ការងារអតីតយុទ្ធជន និងការងារទំនាក់ទំនងអន្តរជាតិ រហូតបានទទួលការឧបត្ថម្ភពីសម្ព័ន្ឋមិត្តនៃប្រទេសជិតខាង ក្នុង
ការសាងសង់បន្ទាយ ក្នុងនោះមានអាគារទទួលភ្ញៀវ អាគារមេបញ្ជាការ អាគារសាលប្រជុំ អាគារមន្ទីរពេទ្យ រួមទាំងសមិទ្ធិផលផ្សេងៗទៀត ហើយរដ្ឋបាលខេត្តនិងជម្រុញឲ្យក្រុងស្ទឹងសែន ចងសម្ព័នមេត្រីភាពជាមួយនឹងភាគីមិត្តផងដែរ។ដោយឡែកការបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី ដល់កងទ័ព ដែលជាឆ្អឹងខ្នងរបស់ប្រទេសជាតិ គឺមានភាពចាំបាច់ ឲ្យកងកម្លាំងទាំងអស់មានគុណភាព មានសុខភាពល្អ នឹងមានចំណេះដឹងពីយុទ្ធវិធីយុត្តិសាស្រ្តរបស់កងទ័ព ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានថ្លែងអំណរគុណ ឯកឧត្តម អភិបាលខេត្តកំពង់ធំ ប្រធានគណបញ្ជាការឯកភាពខេត្ត ដែលបានជួយជ្រោមជ្រែង គាំទ្រឲ្យដំណើរការបើកវគ្គហ្វឹកហ្វឺន ដើម្បីឲ្យទទួលបានលទ្ធផលផ្លែផ្កា ដែលបានបញ្ជាក់ឲ្យឃើញថា គោលបំណង គោលគំនិតរបស់ អភិបាលខេត្ត ឯកឧត្តម អភិបាលរង និងមន្ទីរជុំវិញខេត្តដែលបានគិតគូរដល់កងកម្លាំងប្រដាប់អាវុធនេះ គឺដោយសារ តែកងកម្លាំងប្រដាប់អាវុធជាឆ្អឹងខ្នងមួយដើម្បីរក្សាស្ថេរភាព រក្សាសន្តិសុខ រក្សាសន្តិភាព ជូនជាតិមាតុភូមិ ដែលជាកងទ័ពប្រសូត្រចេញ ពីប្រជាជន និងរដ្ឋអំណាច ដែលខិតខំជួយជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ នៃឳកាសនោះដែរ កឧត្តម ជា ម៉ន បានសំណូមពរឲ្យ កងកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំសហការជាមួយកម្លាំងសមត្ថកិច្ច ប៉ូលិស ប៉េអ៊ឹម ទប់ស្កាត់បង្ក្រាបគ្រឿងញៀន ហើយចោរលួចចោរប្លន់ ក៏កើតឡើងដោយសារគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយសារបច្ចុប្បន្នអាត្រាគ្រោះថ្នាក់ចរាចរណ៍បានស្លាប់ជាច្រើននាក់ ក្នុងមួយថ្ងៃៗដែលវា សាហាវជាសម័យសង្រ្គាមទៅទៀត ។
ដោយ ប៊ុន រដ្ឋា




































